ព័ត៌មានជាតិ
វត្តចំនួន០៩ ក្នុងស្រុកទឹកឈូ ខេត្តកំពត ត្រូវបានមន្ត្រីជំនាញនិងអាជ្ញាធរស្រុកផ្តល់ជំនួយឧបត្ថម្ភ
នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១ លោក អ៉ឹម ច័ន្ទសោធន អភិបាលរងស្រុកទឹកឈូ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទឹកឈូ លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត ព្រមទាំងសប្បុរសជនមួយចំនួនបានចូលរួមនាំយកទេយ្យទាន និងបច្ច័យ ដើម្បីប្រគេនព្រះសង្ឃចំនួន៩វត្ត ដែលកំពុងមានការខ្វះខាត ក្នុងស្រុកទឹកឈូ ខេត្តកំពត។
មានមតិសំណេះសំណាលក្នុងឱកាសនោះលោក អ៉ឹម ច័ន្ទសោធន បានថ្លែងអំណរគុណចំពោះសប្បុរសជននិងជម្រាបជូនពីសមិទ្ធផលនានា ជាពិសេសការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ជាមួយគ្នានេះ លោកអភិបាលរងស្រុក ក៏បានអំពាវនាវបន្ថែមទៀតឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-09_10-53-55-1024x682.jpg)
ក្នុងឱកាសនោះលោកអភិបាលរងស្រុកទឹកឈូក៏បាននាំយកអង្ករចំនួន ១២៥០គីឡូក្រាម ជូនសាលាឃុំថ្មី ដើម្បីយកទៅចែកជូនគ្រួសារខ្វះខាត ស្ថិតនៅក្នុងឃុំថ្មី ក្នុងកំឡុងពេលកូវីដ១៩នេះ។
សូមបញ្ជាក់ថា សប្បុរសជនដែលបានចូលរួមឧបត្ថម្ភមាន៖
១. លោក អ៊ឹម ច័ន្ទសោធន អភិបាលរងស្រុកទឹកឈូ និងភរិយា ព្រមទាំងក្រុមគ្រួសារ មានអង្ករចំនួន៥០០គីឡូក្រាម
២. លោក នាក់ សម្បត្តិ ប្រធាន ស.ស.យ.ក ឃុំថ្មី និងក្រុមគ្រួសារ អង្ករ ៥០០គីឡូក្រាម និងថវិកា ២០០ដុល្លា សម្រាប់ដាក់បង្គោលភ្លើងក្នុងបរិវេណវត្តពោធិ៍
៣. លោក ង៉ែត ប៊ុនធឿន សមាជិក ស.ស.យ.ក ឃុំថ្មី ឧបត្ថម្ភអង្ករ ២៥០គីឡូក្រាម។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-09_10-54-17-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-09_10-54-09-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-09_10-53-44-1024x682.jpg)
ទេយ្យទានដែលប្រគេនវត្តទាំង ០៩ក្នុងស្រុកទឹកឈូនាពេលនេះរួមមាន វត្តពោធិវង្ស វត្តអង្គសិរីសោភា វត្តសេដ្ឋារាម វត្តសំពៅប្រាំ វត្តគិរីឧិសថទឹកជប់ វត្តពោធិព្រឹក្សសាខារាម វត្តភ្នំក្តីបារមីតេជះ វត្តវត្តស្ទឹងកែវ និងវត្តពោធិ៍ ក្នុងមួយវត្តៗទទួលបាន៖ អង្ករ ៥បាវស្មើនឹង ២៥០គីឡូក្រាម ទឹកសុទ្ធ ៥កេស ទឹកដោះគោខាប់ ១កេសធំ ទឹកត្រី ២ យួរ ទឹកស៊ីអ៊ីវ ៣យួរ ត្រីងៀត ៥គីឡូក្រាម ត្រីខ ៥យូរ ប៊ីចេង ៤គីឡូ ស្ករស ៤គីឡូ សាប៊ូ ៣ថង់ អាល់កុល ៥លីត្រ ប្រេងឆា ៥លីត្រ មី ៥កេស ទឹកផ្លែឈើ ២កេស តែ ១ថង់ស្មើ ១គីឡូក្រាម ម៉ាស ១កេសធំស្មើ១៨០ម៉ាស់ និងបច្ច័យចំនួន ៦០ម៉ឺនរៀល។ ចំពោះទេយ្យទាន និងបច្ច័យ សរុបជាថវិកាទាំងអស់ ៤.៥០០ដុល្លារអាមេរិក តាមរយៈលោក ជា មឿន និងលោកស្រី សេង សុជាតា លោក សេង សុខ និងលោកស្រី ស្មាន ស្រីពេជ្រ ព្រមទាំងក្រុមគ្រួសារ, លោក គង់ សុផុន និងភរិយាផងដែរ៕
អត្ថបទ៖ សេង ណារិទ្ធ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៧ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកស្រុកតំបន់អង្គរ បន្ដធ្វើពិធីចាប់ត្រីរួមគ្នាតាមទំនៀមទម្លាប់ពីដូនតា សម្រាប់ប្រារព្ធពិធីឡើងមាឃ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍១ សប្តាហ៍ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត