Connect with us

កូវីដ-១៩

មិន​ស្រាកស្រាន្ត​ទេ! ឥណ្ឌា នៅ​តែ​បំបែក​កំណត់​ត្រា​កូវីដ ទាំង​ករណី​ឆ្លង​និង​ស្លាប់​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយ​នេះ

បានផុស

នៅ

ក្រសួង​សុខាភិបាល​ឥណ្ឌា​នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​ចំនួន ៤០៣,៧៣៨ ករណី និង​មាន​អ្នក​ស្លាប់​ចំនួន ៤,០៩២ នាក់ ក្នុងរយៈពេល ២៤ ម៉ោង​ចុង​ក្រោយ ហើយ​ជា​ចំនួន​មាន​អ្នក​ស្លាប់​ខ្ពស់​បំផុត​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥណ្ឌា​បាន​ទទួល​រង​នូវ​ការ​ប៉ះ​ទង្គិច​យ៉ាង​ខ្លាំង​ដោយ​រោគ​រាតត្បាត​ ហើយ​មាន​ករណី​ស្លាប់​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​ជា​រៀងរាល់ថ្ងៃ។ ព្រម​ជាមួយ​នឹង​កង្វះ​អុកស៊ីសែន​និង​គ្រែ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​តាម​មន្ទីរពេទ្យ​ រួម​ទាំង​កន្លែង​បញ្ចុះ​សព​និង​កន្លែង​បូជា​សព​កំពុង​ហូរហៀរ។ ក្រុម​អ្នក​ជំនាញ​ក៏​បាន​និយាយ​ថា ​ចំនួន​ជាក់ស្ដែង​ នៃ​អ្នក​ស្លាប់​អាច​មាន​ច្រើន​ជាង​នេះ​នៅ​ប្រទេស​ឥណ្ឌា។

​កាល​ពី​ម្សិលមិញ​នេះ​ ​ឥណ្ឌា​បាន​រាយការណ៍​ពី​ចំនួន​អ្នក​ស្លាប់​ត្រឹម​រយៈពេល​តែ​មួយ​ថ្ងៃ​ ខ្ពស់​បំផុត​គឺ ៤,១៨៧ នាក់។ វិទ្យាស្ថាន​វាស់វែង​និង​វាយតម្លៃ​សុខភាព​បាន​ប៉ាន់​ប្រមាណ​ថា ​ឥណ្ឌា​អាចនឹង​មាន​អ្នក​ស្លាប់​ចំនួន ១ លាន​នាក់​នៅ​ត្រឹម​ខែ​សីហា។

សូម​បញ្ជាក់​ថា ​មក​ទល់​ពេល​នេះ​ឥណ្ឌា​មាន​ករណី​សរុប​កើន​ដល់ ២២.៣ លាន​នាក់​ ចាប់​តាំង​ពី​ការ​ចាប់ផ្ដើម​រោគ​រាតត្បាត ​និង​អ្នកស្លាប​់សរុប​មាន​ដល់ ២៤២,៣៦២ នាក់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CNA

ចុចអាន៖បំបែកកំណត់ត្រាទៀតហើយ! ២៤ម៉ោងចុងក្រោយ ឥណ្ឌាមានអ្នកស្លាប់ដោយសារកូវីដ ដល់ទៅជាង៤,០០០នាក់

ចុចអាន៖ច្រើនបំផុត! ត្រឹមមួយសប្តាហ៍ ឥណ្ឌាមានអ្នកឆ្លងកូវីដរហូតដល់ទៅ ១.៥៧លានករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម