សុខភាព
រវាងឡេ និងម្សៅ គួរលាបមួយណា ទើបល្អចំពោះកូន?
ទារកតូចៗបន្ទាប់ពីងូតទឹកដុសសាប៊ូរួច រឿងត្រូវធ្វើបន្ទាប់ប្រាកដជាលាបម្សៅ ឬឡេផ្ដល់សំណើមដល់ស្បែកកូន។ មានម៉ាក់ៗមួយចំនួនបានសួរថា លាបឡេ ឬម្សៅឲ្យកូនតូចអាចប៉ះពាល់សុខភាព ឬស្បែកកូនអត់? រវាងឡេ និងម្សៅមួយណាល្អ ចំពោះកូនជាង? ចុះការប្រើម្សៅហុយចំពោះកូនតូចប៉ះពាល់អ្វីខ្លះ?

លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើការងារនៅ Singapore Media Center បានបញ្ជាក់ថា ទាំងម្សៅ និងឡេជាផលិតផលធ្វើឡើងបន្ទាប់បន្សំប៉ុណ្ណោះ វាមិនចាំបាច់ខ្លាំងចំពោះកូនឡើយ ពោលលាបក៏បាន មិនលាបក៏គ្មានបញ្ហា។
ចំពោះម្សៅហុយ គ្រូពេទ្យមិនតម្រូវឲ្យប្រើចំពោះកូនតូចទេ ព្រោះរបស់ហុយចូលទៅប្រព័ន្ធសួតក្មេងអាចបង្កើតទៅជាស្លេស្ម ស្លេស្មបង្កើតទៅជាសម្បោរ ធ្វើឲ្យកណ្ដាស់ ក្អក រហូតបណ្ដាលឲ្យមានបញ្ហារលាកផ្លូវដង្ហើមជាដើម។

វេជ្ជបណ្ឌិត ដាលីន បានបន្តទៀតថា បើឡេលាបខ្លួនវិញជាផលិតផលផលិតឡើង ដើម្បីកាត់បន្ថយការកកិត ធ្វើឲ្យស្បែកមានសំណើម។ ដូចនេះបើលោកស្រីវេជ្ជបណ្ឌិត អនុញ្ញាតឲ្យប្រើប្រាស់ឡេ មិនតម្រូវឲ្យប្រើប្រាស់ម្សៅហុយចំពោះទារកឡើយ ក៏ប៉ុន្តែឡេដែលយើងយកទៅលាបលើស្បែកកូននោះ ត្រូវចេះពិនិត្យមើលរកប្រភព កាលបរិច្ឆេទច្បាស់លាស់ មាន PH សមស្រប នឹងស្បែកក្មេង មិនមានបន្ថែមក្លិនក្រអូប៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រយ័ត្ន! សត្វចិញ្ចឹមអាចចម្លងរោគកាចសាហាវទាំងនេះ
ចុចអាន៖ ចំណុចគ្រប់គ្នាគួរដឹង ទាក់ទងនឹងការធ្វើតេស្តអាឡ័កស៊ី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ