KPT+
មុនចាប់ផ្ដើមអាជីវកម្មត្រូវដឹងចំណុចខ្លាំង ៣ យ៉ាងនេះសិន
នៅពេលចាប់ផ្ដើមអាជីវកម្មដំបូងៗមានបញ្ហាជាច្រើនដែលម្ចាស់ជំនួញត្រូវជួបប្រឈម។ អ្នកខ្លះខ្វះដើមទុន រីឯអ្នកខ្លះទៀតមិនដឹងពីរបៀបដឹកនាំអាជីវកម្មខ្លួនឲ្យរីកចម្រើនទៅមុខ។ ដូចនេះបើសិនអ្នកចង់ចេញរកស៊ីដោយខ្លួនឯង អ្នកត្រូវមានចំណុចខ្លាំង ៣ យ៉ាងខាងក្រោមនេះជាមុនសិន ទើបជំនួញអាចឈរជើងបានជោគជ័យ៖
១. មានជំនាញក្នុងការដឹកនាំ

អ្នកត្រូវមានភាពជាអ្នកដឹកនាំឆ្នើម ដោយចេះទាំងជំនាញដឹកនាំ និងមានចំណេះដឹងទូលំទូលាយ។ ភាពជាសហគ្រិនជោគជ័យត្រូវមានទាំងជំនាញដឹកនាំល្អ មានភាពបត់បែន និង ឆ្លាតវៃក្នុងការដោះស្រាយបញ្ហាក្នុងក្រុមហ៊ុនរបស់អ្នកគ្រប់កាលៈទេសៈ នោះទើបការចេញរកស៊ីដំបូងរបស់អ្នកមានភាពជោគជ័យខ្ពស់។
២. មានជំនាញគ្រប់គ្រងចំណូលនិងចំណាយ
ការយល់ដឹងពីរបាយការណ៍ហិរញ្ញវត្ថុ របាយការណ៍គណនេយ្យ និងលំហូរនៃចំណូលនិងចំណាយជារឿងដែលសំខាន់ដែលអ្នកត្រូវដឹងឲ្យបានច្បាស់លាស់។ មូលហេតុនោះគឺថាក្រុមហ៊ុនមួយ ឬអាជីវកម្មមួយដែលរស់បានយូរអង្វែងបាន គឺដោយសារលំហូរសាច់ប្រាក់នៃអាជីវកម្មនោះឯង។ ដូច្នេះមុននឹងដាក់ចិត្តថាចង់រកស៊ីអ្វីមួយហើយអ្នកត្រូវសិក្សាស្រាវជ្រាវ រៀនសូត្រឲ្យបានច្រើនទាក់ទងនឹងការចំណាយ នឹងការគ្រប់គ្រងចំណូលឲ្យបានហ្មតចត់សិន។
៣. មានជំនាញលក់ និងទំនាក់ទំនង

បើមិនទាន់ចេះលក់ និងទំនាក់ទំនងទេ កុំទាន់ចេញរកស៊ីអី ព្រោះថាការចេញរកស៊ីគឺប្រាកដណាស់ថាអ្នកត្រូវមានជំនាញទាំងពីរនេះជាដាច់ខាត។ បើទោះបីជាពេលខ្លះអ្នកបានជួលអ្នកដទៃដែលមានជំនាញទាំងពីរនេះ មកធ្វើការឲ្យអ្នកក៏ដោយ ក៏ពេលខ្លះអ្នកត្រូវមានជំនាញនេះដើម្បីធ្វើការបង្ហាត់បង្រៀនដល់ពួកគេ។ បើក្នុងនាមជាអ្នករកស៊ីតែមិនចេះជំនាញលក់ និងទំនាក់ទំនងទេ អ្នកត្រូវទៅធ្វើការឲ្យគេ ឬត្រូវទៅរៀនជំនាញខ្លីៗដែលមានតាមសិក្ខាសាលាសិនទៅ ចាំចេញរកស៊ី៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ចង់ផ្ដើមអាជីវកម្មខ្នាតតូចមួយចេះគន្លឹះទាំងនេះកម្របរាជ័យ
ចុចអាន៖ជំនាញសំខាន់៥ ដែលអ្នកដឹកនាំផ្នែកលក់ត្រូវតែមានជាចាំបាច់

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត