កូវីដ-១៩
មានដំណឹងតួលេខអ្នកឆ្លងថ្មីគ្រប់ខេត្តក្រុងថ្ងៃនេះ ធ្លាក់ចុះទាបបំផុតក្នុងរយៈប៉ុន្មានថ្ងៃនេះ
តាមការជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ បានបង្ហាញសញ្ញាណនៃការធ្លាក់ចុះចំនួនអ្នកឆ្លងថ្មីនៅថ្ងៃនេះ។ បើទោះបីតួលេខផ្លូវការនៅមិនទាន់ប្រកាសចេញនៅឡើយ តែបើយោងតាមអង្គភាពដែលធ្វើការងារតាមដានស្រាវជ្រាវអ្នកឆ្លងកូវីដ បានរាយការណ៍ពីសញ្ញាណល្អដែលគ្រប់រាជធានីខេត្ត មានការថយចុះចំនួនអ្នកឆ្លងក្នុងរយៈពេល ២៤ម៉ោង។

កម្ពុជាបានរាយការករណីឆ្លងថ្មីទូទាំងប្រទេសចំនួន ៥២០ នាក់ទៀតកាលពីម្សិលមិញនេះ ខណៈរាជធានីភ្នំពេញបន្តរកឃើញអ្នកឆ្លងថ្មី ២១៩ នាក់ទៀត។
គិតត្រឹមថ្ងៃទី០៩ខែឧសភាឆ្នាំ២០២១នេះ ប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ‑១៩សរុបចំនួន ១៩ ២៣៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៧ ៦៤១នាក់ និងស្លាប់បាត់បង់ជីវិតចំនួន១២០នាក់។
កម្ពុជាបានចាប់ផ្តើមឆ្លងជំងឺកូវីដ១៩ជាលើកដំបូងនៅថ្ងៃទី២៧ខែមករាឆ្នាំ២០២០ទៅលើបុរសជនជាតិចិន១នាក់នៅខេត្តព្រះសីហនុ។
បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី២៧ខែមករាឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី៩ខែឧសភាឆ្នាំ២០២១នេះ កម្ពុជាបានធ្វើតេស្តរកជំងឺកូវីដ១៩បានចំនួន ៩៩៣ ២៤០នាក់ ស្មើ ៥៩ ១២១ក្នុង១លាននាក់៕

-
សន្តិសុខសង្គម៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ