Connect with us

ចរាចរណ៍

គ្រាន់តែ​បើក​ឲ្យ​ធ្វើ​ដំណើរ​វិញ ​មួយ​ថ្ងៃ​ម្សិលមិញ​ ឆក់​ជីវិត​មនុស្ស ៧ នាក់​លើ​ដងផ្លូវ

បានផុស

នៅ

តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន១២លើក ក្នុងនោះធ្វើឲ្យមនុស្សស្លាប់ចំនួន០៧ នាក់ របួសចំនួន១៣ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន១០នាក់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្ត ចំនួន០៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែករយៈពេល១២៩ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៩៥១ លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន៥៤៣នាក់ របួសចំនួន១៣២៨ នាក់ របួសធ្ងន់ចំនួន៧៨៣នាក់ ហើយរយៈពេល១២៩ ថ្ងៃនេះដែរ មានយានយន្តល្មើសចំនួន៧៧៥៩៦គ្រឿង ត្រូវបានពិនិត្យ និងពិន័យ។ ក្នុងនោះ ម៉ូតូចំនួន៥៦៨៤៧ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន២០៧៤៩ គ្រឿង ក្នុងនោះរថយន្តតូចចំនួន១៦១៤៣ គ្រឿង និងរថយន្តធំចំនួន៤៦០៦ គ្រឿង។

ទាក់ទងករណីនេះ លោកឧត្តមសេនីយ៏ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងដែរថា សម្រាប់ថ្ងៃទី០៩ ខែឧសភានេះដែរ នគរបាលចរាចរណ៏ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន៣០៨ គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៦៨ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន១៤០ គ្រឿង។ ក្នុងចំណោមម៉ូតូល្មើសទាំង១៦៨ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន១៦៣ នាក់, បើកបរល្មើសសញ្ញាចំនួន០១ គ្រឿង,បើកបរដោយអត់ស្លាកលេខចំនួន០២ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន០២ នាក់។

ចំណែករថយន្តទាំង១៤០ គ្រឿងនោះ មានរថយន្តតូចចំនួន៩១ គ្រឿង និងរថយន្តធំចំនួន៤៩ គ្រឿង ហើយក្នុងចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន១៩ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន០៨ នាក់, អត់ខ្សែក្រវ៉ាត់ចំនួន៨៧ នាក់, លើសចំណុះចំនួន០៦ គ្រឿង, អត់ស្លាកលេខចំនួន០៥ គ្រឿង, បើកបរប្រើទូរសព្ទចំនួន១១ នាក់, អត់ឆៀក០២ នាក់ និងអាជីវកម្មចំនួន០២ គ្រឿង៕

កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃ ការជួសជុលអគារ សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២៤ ជូនអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

ជីវិតកម្សាន្ដ១ នាទី មុន

Han So Hee ប្រាប់អ្នកសារព័ត៌មាន កុំសួរពីអតីតមិត្តប្រុសទៀត

វប្បធម៌ ជំនឿ១០ នាទី មុន

ប្រធានមន្ទីរវប្បធម៌សៀមរាប រំពឹងថា ការសម្តែងល្ខោននិយាយរឿង“ផ្កាស្រពោន” នឹងធ្វើឱ្យយុវជនស្គាល់ច្បាស់ពីសិល្បៈនេះ

ព័ត៌មានជាតិ១២ នាទី មុន

កម្ពុជា គាំទ្រ ការបង្កើតឯកសារលទ្ធផលសហគមន៍សង្គម-វប្បធម៌អាស៊ាន

ព័ត៌មានជាតិ១៣ នាទី មុន

ក្រុមគ្រូពេទ្យមណ្ឌលសុខភាពចុងឃ្នៀស ចុះផ្តល់សេវាសុខភាព ដល់មូលដ្ឋានសហគមន៍

Sokha Hotels

ព័ត៌មានពេញនិយម