កូវីដ-១៩
មានចឹងទៀត! អ្នកជំងឺកូវីដនៅ ឥណ្ឌា កំពុងព្យាបាលសុខៗស្រាប់តែបាត់ខ្លួនពីមន្ទីរពេទ្យ
រដ្ឋាភិបាលក្រុងដេលី នៃប្រទេសឥណ្ឌា បានបញ្ជាឲ្យមានការស៊ើបអង្កេត លើឧប្បត្តិហេតុនៃអ្នកជំងឺ ដែលកំពុងត្រូវបានព្យាបាលជំងឺកូវីដ ១៩ សុខៗស្រាប់តែបាត់ខ្លួន ពីមន្ទីរពេទ្យនៅទូទាំងទីក្រុង ។
លោក Manish Sisodia អនុប្រធានរដ្ឋ បានថ្លែងថា ពួកគេបានស្នើក្រសួងសុខាភិបាល ធ្វើការស៊ើបអង្កេតលើបញ្ហានេះ ហើយដាក់របាយការណ៍នេះ ក្នុងរយៈពេលពីរថ្ងៃ ។
លោក Sisodia បាននិយាយថា “វាមិនត្រឹមតែបង្កគ្រោះថ្នាក់ ដល់អាយុជីវិតរបស់អ្នកជំងឺ ទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧបសគ្គ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដែលបានដាក់បម្រាមគោចរ និងការបិទខ្ទប់ ដើម្បីបំបែកសង្វាក់ចម្លង និងពិនិត្យមើលការរីករាលដាល នៃជំងឺនេះ” ។
ក្នុងរយៈពេលមួយខែចុងក្រោយនេះ អាជ្ញាធរមន្ទីរពេទ្យជាច្រើន បានជូនដំណឹងដល់ប៉ូលិសក្នុងតំបន់ ដើម្បីប្រាប់ពួកគេ អំពីអ្នកជំងឺដែលបាត់ខ្លួន ។
ទន្ទឹមនោះ មន្ត្រីប៉ូលិសជាន់ខ្ពស់ របស់ទីក្រុងដេលី ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន Sputnik ថា “យើងមិនមានរបាយការណ៍ព័ត៌មានដំបូង ទាក់ទងនឹងបញ្ហានេះនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ វាបង្ហាញថា ក្នុងករណីជាច្រើននេះ អ្នកជំងឺបានរកកន្លែងល្អប្រសើរ នៅមន្ទីរពេទ្យផ្សេងទៀត ហើយផ្លាស់ទៅទីនោះ ។ តែពួកគេកំពុងធ្វើខុស ដែលដើរចេញពីមន្ទីរពេទ្យ ដោយមិនបានជូនដំណឹងទៅអាជ្ញាធរ ទាំងដែលពួកគេកំពុងផ្ទុកជំងឺកូវីដ ១៩ ហើយអាចបន្តចម្លងទៅអ្នកដទៃ” ។
ហេតុការណ៍នេះកើតឡើង ចំពេលដែលទីក្រុងដេលី កំពុងមើលឃើញពីការកើនឡើងយ៉ាងខ្លាំង នូវករណីឆ្លងជារៀងរាល់ថ្ងៃ ដែលបង្ខំឲ្យរដ្ឋាភិបាលរដ្ឋ អនុវត្តការបិទខ្ទប់ទាំងស្រុង ខណៈរដ្ឋធានីមួយនេះ បានកត់ត្រានូវករណីឆ្លងថ្មី នៃជំងឺកូវីដ ១៩ ចំនួន ១៣,៣៣៦ ករណីកាលពីថ្ងៃអាទិត្យ ។
កាលពីខែមុន មានមនុស្សប្រមាណ ៣,០០០ នាក់ ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ បានបាត់ខ្លួនក្នុងទីក្រុង Silicon City រដ្ឋ Bengaluru នៃប្រទេសឥណ្ឌា ។ យោងតាមប៉ូលិសក្នុងតំបន់បានឲ្យដឹងថា ក្រោយពីការបាត់ខ្លួននោះ នាយកដ្ឋានក្នុងតំបន់ បានប្រឈមមុខនឹងបញ្ហា ក្នុងការតាមរកមនុស្ស ខណៈដែលពួកគេភាគច្រើន បានបិទទូរស័ព្ទដៃរបស់ពួកគេ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ២២ លានករណី និងមានអ្នកស្លាប់ចំនួន ២៤៦,១៤៦ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ៣ ខែទៀត ការស្លាប់ដោយសារកូវីដនៅឥណ្ឌា នឹងឈានដល់ ១ លាននាក់
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៧ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ២ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)