Connect with us

KPT+

ការពិតអំពីមនុស្សចាប់កំណើតនៅក្នុងខែធ្នូ

បានផុស

នៅ

មនុស្សកើតខែធ្នូ មានធាតុភ្លើង តំណាងដោយពណ៌លឿងឬខ្មៅ ។ ថ្ងៃល្អគឺថ្ងៃ ព្រហស្បតិ៍ ហើយលេខសំណាងគឺ ៣,៧,៩,១២, និង ២១ ។ ផ្អែកតាមក្បួនតារាសាស្ត្រ គូស្នេហ៍សក្តិសមរបស់គេគឺ មិថុនា និង មេសា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងដោយធ្នូ គេជា​មនុស្ស​សប្បុរស​ ចូលចិត្តធ្វើ​ដំណើរ​ផ្សងព្រេងឬគ្រោះថ្នាក់ ក៏ចំណូលការងារបែបផ្សងព្រងដែរ​ និងតែងតែស្វែង​យល់​អំពី​ចំណេះ​ដឹង​ថ្មីៗ​។​ គេ​មាន​សមត្ថភាព​ក្នុង​ការទំនាក់ទំនង​ជាមួយ​មនុស្សថ្មី​និង​ប្លែក​មុខបានភ្លាមៗ​ ព្រោះតែគេរួសរាយរាក់ទាក់ ហើយជំនាញខាង​ទំនាក់ទំនង​។​

ជាមនុស្សមានភាពវ័យឆ្លាត ហើយចូលចិត្តស្វែងរកសេចក្តីត្រឹមត្រូវ និងជាមនុស្សមើលទៅមានភាពរីករាយគួរឲ្យចង់រាប់អាន នៅក្បែរពេលណាក៏មិនសូវចេះកើតទុក្ខ។ ជាមនុស្សដែលមានឧត្តមគតិខ្ពស់ ស្មោះត្រង់ ចូលចិត្តការប្រកួតប្រជែង និងលេងសើចច្រើនបន្តិច ហើយចូលចិត្តសេរីភាពណាស់។

មនុស្សប្រភេទនេះកើតមក​គឺដើម្បីដឹកនាំ​មនុស្សឲ្យ​ចូលរួមធ្វើ​រឿងល្អៗ​ ព្រមទាំង​ជំរុញ​មនុស្ស​ឲ្យ​​យល់​ដឹង​ និង​ដោះ​ស្រាយបញ្ហា​ដែល​កើត​មាន​ដោយ​ប្រើ​បេះដូងស្រប​ជាមួយ​សតិបញ្ញា​។

​មនុស្ស​ដែល​មាន​​និមិត្ត​សញ្ញា​ធ្នូ​នេះ​មាន​ជីវិត​លំបាក​ក្នុង​ពេល​អតីតកាល​ ប៉ុន្តែដោយសារគេ​ជា​មនុស្ស​ល្អ​ ឧស្សាហ៍​ ដូច្នេះ​គេ​នៅ​តែ​អាច​ទ្រទ្រង់​នឹងជីវិត​ខ្លួន​ឯង​បាន​ ហើយក៏នឹងមានអនាគតល្អប្រសើរព្រោះភាពអត់ធ្មត់។

ស្នេហា៖ ជាមនុស្សដែលចូលចិត្តលេងសើចជាមួយដៃគូ បែបរញ៉េរញ៉ៃប្រកាច់ប្រកិន ឬចាត់ទុកគូស្នេហ៍ដូចមិត្តភក្តិ។ គេចូលចិត្តសាកល្បងអ្វីដែលថ្មី និងប្លែកៗជាមួយដៃគូ ប៉ុន្តែកុំព្យាយាមព្រងើយដាក់គេ ព្រោះគេឆាប់អស់ចិត្តណាស់។ ទោះយ៉ាងណាគេចូលចិត្តធ្វើឱ្យដៃគូសើចសប្បាយ ដោយសារពេលដែលគូស្នេហ៍សើច គេក៏សប្បាយចិត្តដូចគ្នា។

ចំណុចខ្សោយ៖ កើតទុក្ខ​រឿយៗ​ដោយសារ​មិន​ពេញចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន។ សុភមង្គល​របស់​គេ​រមែង​ផ្ញើ​លើ​អ្នក​ផ្សេង ហើយ​ជា​ញឹកញាប់ គេ​ចូលចិត្ត​ប្រៀបផ្ទឹម​ខ្លួន​ជាមួយ​អ្នក​ដទៃ។ ជាមនុស្សដែលមិនសូវចេះអត់ធ្មត់៕

ប្រែសម្រួល៖ ​សន្យា

ប្រភព៖ Bestie

ចុចអាន៖ មនុស្សកើតចំខែវិច្ឆិកា មានចរិតហ្សីនទាំងនេះ

ចុចអាន៖ លម្អិតបុគ្គលិកលក្ខណៈមនុស្សកើតខែកុម្ភៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម