Connect with us

កូវីដ-១៩

ប្រទេសអច្ឆរិយពីរ៉ាមីត ត្រៀមផលិតវ៉ាក់សាំងចិន Sinovac ចំនួន ៦០ លានដូស ចាប់ពីខែក្រោយ

បានផុស

នៅ

ប្រទេសអេហ្ស៊ីប គ្រោងនឹងចាប់ផ្តើមផលិតវ៉ាក់សាំងចិន Sinovac ចំនួន ៦០ លានដូស នៅខែក្រោយ ។ នេះបើយោងតាមលោក Mohammed Abdel Fattah ប្រធានរដ្ឋបាលកណ្តាល ទទួលបន្ទុកកិច្ចការបង្ការជំងឺ នៅក្រសួងសុខាភិបាលរបស់អេហ្ស៊ីប ។

ក្រុមហ៊ុនជីវវិទ្យាសាស្ត្រ និងផលិតវ៉ាក់សាំងអេហ្ស៊ីប (VACSERA) និងក្រុមហ៊ុនជីវវិទ្យាសាស្ត្រចិន Sinovac បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីខែមេសា ដើម្បីផលិតវ៉ាក់សាំងនៅក្នុងប្រទេសនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ពិធីចុះហត្ថលេខានេះ ក៏ត្រូវបានធ្វើជាសាក្សីដោយនាយករដ្ឋមន្រ្តីអេហ្ស៊ីបលោក Mostafa Madbouly រដ្ឋមន្ត្រីសុខាភិបាលលោក Hala Zayed និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសអេហ្ស៊ីបលោក Liao Liqiang ផងដែរ ។

រហូតមកដល់ពេលនេះ មានតែប្រជាជន ១.៣ លាននាក់នៃប្រជាជនសរុបជាង ១០០ លាននាក់ប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំង ខណៈប្រទេសនេះទើបតែបានទទួលវ៉ាក់សាំងចំនួន ២.៥ លានដូសប៉ុណ្ណោះ ។

បច្ចុប្បន្ន ការចាក់វ៉ាក់សាំងនៅប្រទេសអេហ្ស៊ីបគឺពឹងផ្អែកលើវ៉ាក់សាំង Sinopharm របស់ចិន និងវ៉ាក់សាំង Oxford-AstraZeneca របស់ក្រុមហ៊ុនអង់គ្លេស និងស៊ុយអែត ៕

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសអេហ្ស៊ីប មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ២៣៧,៤១០ ករណី និងមានអ្នកស្លាប់ចំនួន ១៣,៩០៤ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ១៧៦,៧៦៣ នាក់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ទីបំផុត WHO ទទួលស្គាល់ថា វ៉ាក់សាំង Sinovac ពិតជាមានប្រសិទ្ធភាពមែន!

ចុចអាន ៖ អឺរ៉ុប ត្រៀមអនុម័តប្រើប្រាស់វ៉ាក់សាំង Sinovac របស់ចិន ក្រោយវាយតម្លៃពីប្រសិទ្ធភាព និងសុវត្ថិភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម