Connect with us

កូវីដ-១៩

ទីបំផុត WHO ប្រកាសថា វីរុសបំប្លែងខ្លួនឥណ្ឌាជា “មេរោគដែលត្រូវព្រួយបារម្ភ”

បានផុស

នៅ

នៅទីបំផុត អង្គការសុខភាពពិភពលោក (WHO) បានចាត់ទុក វីរុសបំប្លែងខ្លួនកូវីដ-១៩ ដែលកំពុងរាលដាលនៅក្នុងប្រទេសឥណ្ឌាថាជា “មេរោគដែលត្រូវព្រួយបារម្ភ” ហើយ។

WHO declares coronavirus mutation in India 'variant of concern' |  Coronavirus pandemic News | Al Jazeera
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់របស់ WHO លោកស្រី Maria Van Kerkhove បាននិយាយកាលពីថ្ងៃចន្ទថា “មានព័ត៌មានជាក់លាក់ដែលបង្ហាញពីភាពឆ្លងកាន់តែសាហាវនៃវីរុសបំប្លែងខ្លួន B.1.617 ដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសឥណ្ឌា”។

លោកស្រីក៏បានចង្អុលផងដែរ ទៅការសិក្សាដំបូងៗដែលលើកឡើងថា វីរុសនេះ ធ្វើឲ្យមានការកាត់បន្ថយចំពោះប្រសិទ្ធភាពរបស់វ៉ាក់សាំង។

WHO says virus strain in India a 'variant of concern' as Europe eases curbs

លោកស្រីអះអាងថា “ដូចនេះ យើងបានចាត់ទុកថា វីរុសបំប្លែងខ្លួននេះ ជាក្តីកង្វល់កម្រិតពិភពលោក”។ លោកស្រីបន្ថែមថា ព័ត៌មានលម្អិតបន្ថែមទៀត នឹងត្រូវផ្តល់ជូននៅក្នុងព័ត៌មានបច្ចុប្បន្នភាពអំពីរោគរាតត្បាតប្រចាំសប្តាហ៍របស់ WHO នៅថ្ងៃអង្គារនេះ។

គួរបញ្ជាក់ថា វីរុសបំប្លែងខ្លួនបីទៀត ដែលត្រូវបានកំណត់ដោយ WHO ថាជាមេរោគត្រូវព្រួយបារម្ភគឺមាន វីរុសបំប្លែងខ្លួនដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូងនិងប្រេស៊ីល៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ប្រុងប្រយ័ត្ន! វីរុសបំប្លែងខ្លួនឥណ្ឌា កំពុងផ្ទុះនៅវៀតណាម ឆ្លងចូលដល់ ហាណូយ និងខេត្តភាគខាងជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចធិបតី អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ព័ត៌មានជាតិ៩ ម៉ោង មុន

អបអរសាទរ! ក្រមាក្នុងប្រពៃណីខ្មែរត្រូវបាន UNESCO ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ

កីឡា៩ ម៉ោង មុន

កំពង់ចាម​ឈ្នះ​ខេត្ត​កែប ៦-២ ជើងទី១ ថ្នាក់​ខេត្ត​ វគ្គ​៤ក្រុម​ពានសម្តេច​តេជោ

Sokha Hotels

ព័ត៌មានពេញនិយម