សុខភាព
បញ្ឈប់ទម្លាប់ហូបអាហារទាំងនេះភ្លាម បើមិនចង់កើតជំងឺលើសឈាមទាំងក្មេងវ័យ
ជំងឺលើសឈាមគឺជាកត្តាឈានមុខគេចំពោះបញ្ហាសុខភាពធ្ងន់ធ្ងររួមមាន ការគាំងបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល។ ទម្លាប់នៃរបបអាហាររបស់អ្នក ដើរតួយ៉ាងសំខាន់ក្នុងការវិវត្តទៅជាជំងឺលើសឈាម។
១ បរិភោគអាហារចៀនឬបំពងរាល់ថ្ងៃ
វេជ្ជបណ្ឌិតNicole Weinberg, MD គ្រូពេទ្យឯកទេសជំងឺបេះដូងនៅមជ្ឈមណ្ឌលសុខភាព Providence Saint John នៅ Santa Santa និយាយថា“ ប្រសិនបើអ្នកកំពុងញ៉ាំអាហារចៀនដូចជា សាច់មាន់បំពងនិងដំឡូងបារាំង អ្នកកំពុងតែបង្កើនហានិភ័យនៃជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាលនិងទឹកនោមផ្អែម” ។ លោកបានព្រមានថា ថ្នាំទាំងអស់នៅក្នុងពិភពលោក មិនអាចប្រឆាំងនឹងរបៀបរស់នៅដ៏អាក្រក់បានទេ ។
២ ទទួលទានសូដ្យូមច្រើនពេក
សូដ្យូមអាចមានឥទ្ធិពលលើសម្ពាធឈាមរបស់អ្នក ហើយមនុស្សគ្រប់គ្នាជាទូទៅចូលចិត្តប្រើប្រាស់ដោយឥតដឹងខ្លួន។ ប្រមាណជា ៩០% នៃប្រជាជននៅសហរដ្ឋអាមេរិកប្រើប្រាស់បរិមាណសូដ្យូមច្រើនពេក។ មានបរិមាណដ៏ច្រើននៃសូដ្យូមលាក់ទុកក្នុងអាហារឧទាហរណ៍ដូចជាម្រេចក្រូចឆ្មារ អំបិល ខ្ទឹមសនិងគ្រឿងផ្សំផ្សេងៗទៀត។ ប្រសិនបើអ្នកចង់បន្ថយហានិភ័យនៃជំងឺលើសឈាម កាត់បន្ថយការទទួលទានជាតិសូដ្យូម ដោយមានគោលដៅមិនលើសពី ១៥០០ មិល្លីក្រាមក្នុងមួយថ្ងៃ ។
៣ ផឹកសុរាជាប្រចាំ
ក្នុងចំណោមការសិក្សាលើមនុស្សពេញវ័យចំនួន ១៧,០០០ នាក់នៅសហរដ្ឋអាមេរិកអ្នកដែលទទួលទានភេសជ្ជៈចន្លោះពី ៧ ទៅ ១៣ កែវក្នុងមួយសប្ដាហ៍ មានអត្រាខ្ពស់នៃជំងឺលើសឈាមខ្ពស់។ ការប្រើប្រាស់គ្រឿងស្រវឹងអាចនាំឲ្យមានការថយចុះមុខងារតម្រងនោម ដែលអាចបណ្ដាលឲ្យមានសំពាធឈាមឡើងខ្ពស់ ។
៤ ទទួលទានរបបអាហារដែលមានជាតិស្ករច្រើន
ស្ករគឺជាការរលាកនិងបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ ប្រសិនបើអ្នកចង់ឲ្យសំពាធឈាមឈានដល់កម្រិតមួយដែលមានសុខភាពល្អ នោះការកំណត់កម្រិតជាតិស្កររបស់អ្នកគឺជាកន្លែងដែលត្រូវចាប់ផ្ដើម។
៥ បរិភោគសាច់ជាប្រចាំ
បើយោងតាមការស្រាវជ្រាវដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំសមាគមបេះដូងអាមេរិកឆ្នាំ ២០១៨ បង្ហាញថា សាច់គឺជាអ្នកចូលរួមចំណែកដ៏សំខាន់ក្នុងបញ្ហាសំពាធឈាម។ ការចម្អិនសាច់នៅសីតុណ្ហភាពខ្ពស់ រួមចំណែកដល់ហានិភ័យនៃជំងឺលើសឈាម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eatthis
ចុចអាន៖យល់ដឹងពីរបៀបទិញអីវ៉ាន់ឆ្លាតវៃដោយពិនិត្យមើលស្លាកសញ្ញាសំគាល់លើទំនិញ
ចុចអាន៖មិនថាចាស់ ឬក្មេងទេ បើមិនខ្វល់រឿងទាំងនេះ ជំងឺលើសឈាមនៅជិតបង្កើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក