ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង បញ្ចប់ការដាក់ពង្រាយរថក្រោះ K-9 ដែលផលិតក្នុងស្រុក គ្រប់តំបន់ទូទាំងប្រទេស
កូរ៉េខាងត្បូង បញ្ចាក់ការដាក់ពង្រាយរថក្រោះបាញ់គ្រាប់រ៉ុកកែត ប្រភេទ K-9 ដែលជាផលិតផលក្នុងស្រុក ទូទាំងប្រទេស ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការពារអធិបតេយ្យភាពដែនដីរបស់ខ្លួន។

ចាប់តាំងពីជោកជ័យក្នុងការអភិវឌ្ឍន៍ដំបូងអំឡុងឆ្នាំ ១៩៩៩ រថក្រោះបាញ់គ្រាប់រ៉ុកកែត ប្រភេទ K-9 ដែលជាការអភិវឌ្ឍន៍របស់ក្រុមហ៊ុនផលិតសព្វាវុធក្នុងស្រុក ឈ្មោះថា Hanwha Defense បំពាក់កាំភ្លើងបាញ់គ្រាប់ប្រភេទ ១៥៥មិល្លីម៉ែត្រ ធ្លាប់បានបង្ហាញវត្តមានក្នុងជួរកងទ័ពប្រទេសនេះ នៅឯព្រំដែនភាគខាងកើត មានតំបន់ Yeonpyeong និង Baengnyeong ប៉ុណ្ណោះ។
ជាមួយនឹងការដាក់ពង្រាយសព្វាវុធផលិតក្នុងស្រុកទូទាំងប្រទេស កូរ៉េខាងត្បូងមានចេតនាបង្កើនសមត្ថភាពរបស់រថក្រោះ K-9 រាប់បញ្ចូលទាំងការបំពាក់ឧបករណ៍តាមដាន (navigation equipment) និងប្រព័ន្ធប្រតិបត្តិការ ក៏ដូចជាមុខងារទំនើបៗជាច្រើនទៀត។ នេះបើតាមរដ្ឋបាលផលិតសព្វាវុធការពារជាតិកូរ៉េខាងត្បូង។

ភ្នាក់ងារកូរ៉េខាងត្បូងមួយរូប បានបញ្ជាក់ថា “ពួកយើងនឹងបន្តគ្រប់គ្រង បង្កើនសមត្ថភាពសម្រាប់កម្មវិធីអភិវឌ្ឍសព្វាវុធក្នុងស្រុក ដើម្បីប្រាកដថា រថក្រោះនេះ អាចការពារទឹកដីរបស់យើងបាន ជួយខ្លួនឯងពីសត្រូវ និងជំរុញសេដ្ឋកិច្ចជាតិ”។
ក្រៅពីផលិតសម្រាប់ការពារប្រទេសខ្លួន រថក្រោះ K-9 របស់កូរ៉េខាងជើង ក៏ធ្លាប់បានបញ្ចេញលក់ទៅកាន់ប្រទេសជាច្រើន រាប់បញ្ចូលទាំង ទួរគី ប៉ូឡូញ ឥណ្ឌា ណ័រវ៉េ និងអេស្តូនៀ ខណៈជុំវិញពិភពលោកពេលនេះ គឺមានរថក្រោះ K-9 កំពុងចូលរួមប្រតិបត្តិការសរុប ១៧០០គ្រឿងឯណោះ។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយភ្នាក់ងារព័ត៌មានយ៉ុនហាប់៕
ប្រែសម្រួល៖ សុភា
ប្រភព៖ The Korea Times

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត