Connect with us

ព័ត៌មានជាតិ

កម្មកររោងចក្រម៉ាស័្ទរ និង ហ្រែ្វង ចំនួន៨១នាក់ត្រូវបានអនុញ្ញាតត្រឡប់ទៅផ្ទះវិញ

បានផុស

នៅ

កម្មករ កម្មការិនី ក្រុមហ៊ុន ម៉ាស័្ទរ និង ហ្រែ្វង ( ខេមបូឌា ) ខូអិលធីឌី ចំនួន៨១នាក់ ក្នុងចំណោមអ្នកសម្រាកព្យាបាលប្រមាណ ៤៣៩នាក់ នៅក្នុងស្រុកអង្គស្នួលខេត្តកណ្តាល ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ក្រោយពីបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ថ្លែងថា៖ “ចំពោះបងប្អូន កម្មករ កម្មការិនី ដែលបានជាពីជំងឺកូវីដ-១៩ នាពេលនេះ គឺពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ព្រោះបានត្រឡល់ទៅផ្ទះវិញ តែសូមបន្តធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះរយៈពេល១៤ថ្ងៃទៀត ដើម្បីឱ្យប្រាកដខ្លួនឯង ពិតជាជាស្បះស្បើយពីជំងឺកូវីដ-១៩”។ ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តបានឧបត្ថម្ភដល់បងប្អូនកម្មករ កម្មការិនី ទាំង៨១នាក់ ដែលបានជាស្បះស្បើយពីកូវីដ-១៩ ក្នុងមួយនាក់ៗ ទទួលបាន អង្ករ១០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ម៉ាស់១ដុំ និងថវិកាចំនួន ៥ម៉ឺនរៀល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម