Connect with us

កូវីដ-១៩

កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ស្រោចនៅតំបន់ក្រហម និងតំបន់កំពុងមានហានិភ័យ

បានផុស

នៅ

កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម និងតំបន់​ដែលកំពុង​មាន​ហានិភ័យ។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង​សុខាភិ​បាល បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីរង់ចាំទទួលវ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន ៥០ ម៉ឺនដូសដែលជាការបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់នៅប្រទេសចិន នៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី យក់ សម្បត្តិបានឱ្យដឹងថា វ៉ាក់សាំង ៥០ ម៉ឺនដូសនៅថ្ងៃនេះ មិនទាន់អស់នោះទេ គឺយើងនឹងទទួលបានវ៉ាក់សាំង ៥០ ម៉ឺនដូសទៀត នៅថ្ងៃទី​១៦ ខែឧសភា ព្រមទាំង ១លានដូសទៀត នៅថ្ងៃទី ២៣ ខែឧសភាននេះ។

លោកស្រី យក់សម្បត្តិថ្លែងថា “តាមការបញ្ជាក់ពីក្រុមហ៊ុន ស៊ីណូវ៉ាក់ និងស្ថានទូតចិន ដែលជួយសម្របសម្រួលទិញ​វ៉ាក់សាំងពីក្រុមហ៊ុនចិន បានបញ្ជាក់ហើយថា ថ្ងៃ២៣ វ៉ាក់សាំង ស៊ីណូវ៉ាក់ និងមកចំនួន ១ លានដូសទៀត ដូច្នេះកម្ពុជា និងមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីស្រោចទៅលើតំបន់ក្រហម ស្រោចទៅលើតំបន់ដែលកំពុងមានហានិភ័យខ្ពស់ ជាពិសេស រាជធានីភ្នំពេញ និងខេត្តកណ្តាល”។

លោកជំទាវក៏ថ្លែងស្នើឱ្យប្រជាពលរដ្ឋយោគយល់ និងសម្រួលការចាក់​ដល់បងប្អូន​កងកម្លាំង​កុំឱ្យមានការប្រជ្រៀតគ្នាទៅចាក់វ៉ាក់សាំង ដែលនាំឱ្យការទៅទទួលវ៉ាក់សាំងទៅ​ជាទៅនាំជំងឺឆ្លងមកវិញ។

បើតាមរដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ នៅរាជធានីភ្នំពេញ និងបន្តបន្តផ្តល់ ៥០ ម៉ឺនដូសបន្ថែម ហើយបើមិនគ្រប់ និងបន្ថែម ៥០ ម៉ឺនដូសទៀត។

ក្រោមការសម្រេចរបស់សម្តេចតេជោ បន្ទាន់ គឺរាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើការបញ្ជាទិញវ៉ាក់សាំង​បន្ថែមទៀតចំនួន ៥ លានដូសទៀត ទៅក្រុមហ៊ុន ស៊ីណូវ៉ាក់។

បើតាមលោកស្រី យក់ សម្បត្តិ ជាផែនការលទ្ធកម្មទិញវ៉ាក់សាំង បានកើនឡើងដល់ ២៦ លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ១៣ លាននាក់។

គិតត្រឹមថ្ងៃទី ១០ ខែឧសភា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសសរុបចំនួន ជិត ២ លាននាក់ (១ ៨២៥ ៤៨៨)៕ អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៩ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម