KPT+
វិធីបណ្ដុះបណ្ដាលខួរក្បាលឲ្យមានតែរឿងសុទិដ្ឋិនិយម
ស្រដៀងគ្នាទៅនឹងទម្លាប់ណាមួយដែរ ខួរក្បាលរបស់មនុស្សក៏មានលក្ខខណ្ឌការគិត និងមានឥរិយាបថតាមរបៀបជាក់លាក់ ឬតាមរយៈពាក្យដដែលៗដូចគ្នា។ ដូច្នេះត្រូវទម្លាប់បង្វឹកខួរក្បាលឲ្យកាន់តែវិជ្ជមាន ដើម្បីជួយបង្កើនការគិតវិជ្ជមានល្អដល់ខួរក្បាល ។
នេះជាវិធី ៣ យ៉ាងដែលអាចបង្វឹកខួរក្បាលឲ្យមានភាពវិជ្ជមានជាងមុន ៖
១. ប្រឈមនឹងគំនិតអវិជ្ជមាន
ចិត្តរបស់យើងគឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយ យើងអាចបំពេញវាដោយគំនិតវិជ្ជមានឬអវិជ្ជមាន។ មនុស្សជាមធ្យមមានគំនិតរាប់ពាន់ក្នុងមួយថ្ងៃ ដែល ៨០% នៃគំនិតអវិជ្ជមានហើយ ៩៥% ជាគំនិតដូចគ្នានឹងថ្ងៃមុន។
មនុស្សមានបញ្ហានៅពេលពួកគេកំណត់ថា ពួកគេជានរណា ដោយផ្អែកលើគំនិតខ្លួនឯង។ នេះមិនមែនជាគំនិតរបស់យើងទេ ដូច្នេះកុំជឿអ្វីគ្រប់យ៉ាងដែលយើងបានគិត។
នៅពេលដែលយើងមានគំនិតដែលមិនល្អណាមួយលេចឡើងមក សូមឈប់ ហើយពិចារណាថា តើការគិតនោះត្រឹមត្រូវឬអត់។ វិធីលឿនបំផុតដើម្បីផ្លាស់ប្ដូរជីវិត គឺត្រូវផ្លាស់ប្ដូរការនិយាយស្ដីរបស់ខ្លួន។ ការផ្លាស់ប្ដូររឿងតូចនៅក្នុងផ្នត់គំនិតខ្លួនឯង អាចបង្កឲ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំង នៅក្នុងរបៀបដែលយើងយល់ថា ខ្លួនឯង អ្នកដទៃនិងពិភពលោក គឺរួបរួមគ្នា។
២. ហ៊ុំព័ទ្ធខ្លួនជាមួយមនុស្សវិជ្ជមាន
ជោគជ័យរបស់យើងនៅក្នុងជីវិតត្រូវបានកំណត់ដោយផ្នែកធំ នៃបរិស្ថានរបស់យើង។ ប្រសិនបើយើងចង់ក្លាយជាមនុស្សសុទិដ្ឋិនិយម ត្រូវតែព័ទ្ធជុំវិញខ្លួនជាមួយមនុស្សសុទិដ្ឋិនិយមដូចគ្នា។ កុំរអ៊ូថាយើងមានតែទុក្ខជាប់ខ្លួននោះ បើជីវិតយើងព័ន្ធជុំវិញមនុស្សមុខមិនញញឹម នាំតែទុក្ខមករាល់ថ្ងៃ។
លោក Jim Rohn ធ្លាប់បាននិយាយថា “ អ្នកជាមធ្យមក្នុងចំណោមមនុស្ស ៥ នាក់ដែលអ្នកចំណាយពេលច្រើនបំផុតជាមួយ។ ” ចំណាយពេលបន្តិចហើយគិតអំពីមិត្តភ័ក្ដិជិតស្និទ្ធរបស់យើង។ តើពួកគេជាមនុស្សលើកទឹកចិត្តនិងជំរុញលើកស្ទួយឬផ្ដល់អំណាចដល់យើងដែរឬទេ? ឬតើពួកគេខ្ជិល អវិជ្ជមាន បំពុលយើង? បើពួកគេមិនល្អ គួរបំបែក ហើយរាប់អានអ្នកថ្មី។
នៅពេលយើងនៅជុំវិញជាមួយមនុស្សវិជ្ជមាន យើងនឹងទទួលបានការពង្រឹងសិទ្ធិអំណាច និងមើលឃើញថា ជីវិតកំពុងកើតឡើងតែរឿងល្អៗ។ សម្រេចចិត្តថា យើងចង់ក្លាយជានរណា ហើយស្វែងរកមនុស្សដែលមានចរិតលក្ខណៈទាំងនោះ។ នៅពេលយើងបង្កើនស្តង់ដារ នោះរង្វង់ជិវិតយើងនឹងផ្លាស់ប្ដូរ ។
៣. ធ្វើឲ្យសុខភាពផ្លូវចិត្តនិងសុខុមាលភាពជាអាទិភាព
ជំងឺរាតត្បាតបានធ្វើឲ្យមានការកើនឡើងនៃបញ្ហាសុខភាពផ្លូវចិត្ត។ ភាពឯកោ ការភ័យខ្លាច ភាពមិនប្រាកដប្រជា និងភាពវឹកវរផ្នែកសេដ្ឋកិច្ច ដែលមនុស្សកំពុងជួបប្រទះនៅជុំវិញពិភពលោក គឺជាកន្លែងបង្កាត់ពូជសម្រាប់ភាពតានតឹងខាងផ្លូវចិត្ត។
យើងដឹងថា ចិត្តនិងរាងកាយមានទំនាក់ទំនងគ្នា ប្រសិនបើព្រងើយកន្តើយនឹងបញ្ហាមួយ អ្នកផ្សេងទៀតនឹងរងទុក្ខដូចគ្នា។ ការស្រាវជ្រាវបានរកឃើញថា ការថែរក្សាខ្លួនប្រាណនិងបញ្ញាស្មារតី អាចជះឥទ្ធិពលដល់សុភមង្គល និងបង្វឹកខួរក្បាលយើង ឱ្យមានភាពវិជ្ជមាន។
ការមើលថែទាំងផ្លូវកាយនិងផ្លូវចិត្តមានន័យថា បង្កើតពិធីថែរក្សាសុខភាពប្រចាំថ្ងៃដែលរួមមានការបរិភោគអាហារដែលមានសុខភាពល្អ ធ្វើលំហាត់ប្រាណ សមាធិ យូហ្គា រក្សាទំនាក់ទំនងជាមួយមិត្តភ័ក្ដិ ធ្វើកំណត់ហេតុ អាន និងការអនុវត្តន៍ផ្សេងៗ។
ពេលនេះគឺជាពេលវេលាដើម្បីបណ្ដុះបណ្ដាលខួរក្បាលឲ្យមានសុទិដ្ឋិនិយម ហើយផ្នត់គំនិតគឺអ្វីៗទាំងអស់។ យើងមិនអាចគ្រប់គ្រងពិភពខាងក្រៅរបស់យើងបានឡើយ ដូច្នេះហើយ ទើបវាជាការចាំបាច់ ដើម្បីដាំដុះពិភពខាងក្នុងឲ្យរឹងមាំ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖lifehack
ចុចអាន៖មូលហេតុ ៧ យ៉ាងធ្វើឲ្យមនុស្សបរាជ័យងើបមុខមិនរួច
ចុចអាន៖អតីតកាលជារឿងកន្លងហួស បើមិនចង់កើតទុក្ខច្រើន គួររៀនដោះលែង
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍២៤ ម៉ោង ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍