Connect with us

ព័ត៌មានជាតិ

បន្ទាប់ពីទទួលបានវ៉ាក់សាំង ៥០ ម៉ឺន​ដូស​ព្រឹកនេះ កម្ពុជា​​ត្រៀមទទួល​​វ៉ាក់សាំង ១,៥ លាន​ដូស​ថែម​ទៀត ក្នុងខែឧសភា

បានផុស

នៅ

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ថ្លែងនៅព្រឹក ថ្ងៃទី១១ ខែឧសភា ២០២១នេះថា៖ ​ក្រោយ​កម្ពុជា​ទទួល​​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន ៥០ ម៉ឺនដូសថា​ វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន១,៥លានដូស នឹង​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​បន្ត​បន្ទាប់​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ក្នុង​នោះ​ ៥០ម៉ឺនដូស នឹងមកដល់នៅថ្ងៃទី១៦ ខែឧសភា និង១លានដូសទៀត នឹងមកដល់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។

លោកជំទាវ​បាន​បញ្ជាក់ថា ប្រមុខ​រដ្ឋាភិបាល​សម្តេ​ចតេជោហ៊ុន សែន​ បាន​ដាក់​បទ​បញ្ជា​ឲ្យ​ទិញ​ ៥ លាន​ដូស​ថែម​ទៀត លើ​ផែនការ​​ឲ្យ​បាន ២៦ លាន​ដូស សម្រាប់​ចាក់​ពលរដ្ឋឲ្យ​បាន​ ១៣ លាន​នាក់។ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២១កម្ពុជាទទួលបានវ៉ាក់សាំងជាង ៤.៥លានដូស​រួមមាន៖

-ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស
-វ៉ាក់សាំងស៊ីណូវ៉ាក់ទិញពីចិន ២.៥លានដូស
-វ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម