កូវីដ-១៩
ប្រជាជនឥណ្ឌា ផ្អើលយកលាមកនិងទឹកនោមគោ ប៉ាតខ្លួនដោយជឿថា អាចបង្កើនភាពស៊ាំនិងព្យាបាលកូវីដ
នៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា អ្នកមានជំនឿខ្លះបានសម្រុកទៅក្រោលគោ ម្តងក្នុងមួយសប្តាហ៍ ដើម្បីយកលាមកនិងទឹកនោមគោ មកប៉ាតលើខ្លួន ដោយសង្ឃឹមថា វានឹងជួយបង្កើនភាពស៊ាំរបស់ពួកគេប្រឆាំងនឹងវីរុសកូវីដ-១៩ ឬព្យាបាលពួកគេឲ្យជាសះស្បើយពីជំងឺនេះ។
នៅក្នុងហិណ្ឌូសាសនា សត្វគោគឺជានិមិត្តរូបដ៏ពិសិដ្ឋនៃជីវិតនិងផែនដី ហើយអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ សាសនាហិណ្ឌូបានប្រើលាមកគោដើម្បីសម្អាតផ្ទះនិងសម្រាប់ពិធីសូត្រធម៌ដោយជឿថា វាអាចព្យាបាលនិងសម្លាប់មេរោគបាន។
លោក Gautam Manilal Borisa នាយករងនៃក្រុមហ៊ុនមួយបាននិយាយថា “យើងឃើញហើយ សូម្បីតែគ្រូពេទ្យក៏មកទីនេះដែរ។ ជំនឿរបស់ពួកគេគឺថា ការព្យាបាលបែបនេះធ្វើឲ្យភាពស៊ាំរបស់ពួកគេប្រសើរឡើង ហើយពួកគេអាចទៅរកអ្នកជំងឺដោយគ្មានការភ័យខ្លាច”។ លោកអះអាងថា ការធ្វើបែបនេះ បានជួយគាត់ឲ្យជាសះស្បើយពីជំងឺកូវីដ-១៩ កាលពីឆ្នាំមុន។
ចាប់តាំងពីពេលនោះមក គាត់តែងតែទៅសាលា Shree Swaminarayan Gurukul Vishwavidya Pratishthanam ដែលគ្រប់គ្រងដោយព្រះសង្ឃហិណ្ឌូ ដើម្បីយកលាមកនិងទឹកលោមគោមកប៉ាតខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតនិងអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសឥណ្ឌានិងនៅទូទាំងពិភពលោកបានព្រមានម្តងហើយម្តងទៀត ប្រឆាំងនឹងការអនុវត្តបែបនេះ ដោយនិយាយថា ពួកគេអាចនាំឲ្យមានបញ្ហាខាងសតិអារម្មណ៍ និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់បញ្ហាសុខភាព។
វេជ្ជបណ្ឌិត JA Jayalal ប្រធានសមាគមវេជ្ជសាស្ត្រឥណ្ឌាបាននិយាយថា “មិនមានភស្តុតាងវិទ្យាសាស្ត្រជាក់លាក់ណាមួយដែលបង្ហញថា លាមកឬទឹកនោមគោ មានប្រសិទ្ធភាពបង្កើនភាពស៊ាំប្រឆាំងនឹងជំងឺកូវីដ-១៩នោះទេ។ ការធ្វើបែបនេះ គឺពឹងផ្អែកលើជំនឿទាំងស្រុង”។
វាក៏មានហានិភ័យសុខភាពពាក់ព័ន្ធនឹងការប៉ាតឬប្រើប្រាស់របស់ទាំងនេះផងដែរ។ ជំងឺផ្សេងទៀតអាចឆ្លងពីសត្វទៅមនុស្ស។
ក៏មានការព្រួយបារម្ភផងដែរថា ការអនុវត្តបែបនេះ អាចជំរុញឲ្យមានការរីករាលដាលនៃមេរោគកូវីដ-១៩ ដោយសារតែវាពាក់ព័ន្ធនឹងមនុស្សប្រមូលផ្តុំគ្នាជាក្រុម៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ព្រះអើយ! គ្មានឈើបូជា សាច់ញាតិជនរងគ្រោះដោយសារកូវីដ បោះសពចូលទន្លេគង្គា អណ្តែតត្រៀបត្រា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ