Connect with us

កូវីដ-១៩

អត់ខ្វល់កូវីដ! ប្រធានាធិបតីប្រេស៊ីល ជិះម៉ូតូពេញក្រុង ជាមួយហ្វូងមនុស្សទាំងមិនពាក់ម៉ាស់យ៉ាងរំភើយ (មានវីដេអូ)

បានផុស

នៅ

ជាថ្មីម្តងទៀត ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានផ្គើនទៅនឹងជំងឺរាតត្បាតកូវីដ-១៩ដែលកំពុងរាលដាល ដោយលោកបានដឹកនាំការប្រមូលផ្តុំក្បួនម៉ូតូទ្រង់ទ្រាយធំមួយកាលពីថ្ងៃអាទិត្យ ខណៈលោកនៅតែបន្តប្រឆាំងនឹងការរិះគន់ជុំវិញការគ្រប់គ្រងវិបត្តិ។

លោក Bolsonaro ធ្លាប់ធ្លាក់ខ្លួនឈឺដោយសារជំងឺកូវីដ-១៩នៅខែកក្កដាឆ្នាំ២០២០ ហើយពេលនេះ លោកបានដឹកនាំអ្នកជិះម៉ូតូរាប់រយនាក់ ជិះឆ្លងកាត់តាមដងផ្លូវនានាក្នុងរដ្ឋធានី Brasilia ដើម្បីអបអរទិវាមាតាកាលពីថ្ងៃអាទិត្យ។

ប្រធានាធិបតីរូបនេះ ត្រូវបានសន្តិសុខយាមកាមយ៉ាងតឹងរ៉ឹងបំផុត ហើយដឹកនាំការធ្វើដំណើររយៈពេលមួយម៉ោងជុំវិញកណ្តាលក្រុង មុនពេលលោកថ្លែងទៅកាន់អ្នកគាំទ្រ។

លោកនិយាយថា “យើងមានបញ្ហាធ្ងន់ធ្ងរបំផុតកាលពីឆ្នាំមុន នោះជាអ្វីដែលគ្មាននរណាម្នាក់គិតដល់ វាគឺរោគរាតត្បាត។ ប៉ុន្តែបន្តិចម្តងៗ យើងបានយកឈ្នះវា”។

លោកក៏បានធានាដល់អ្នកគាំទ្រផងដែរថា លោកនឹងមិនដាក់ពង្រាយកងទ័ពដើម្បីពង្រឹងវិធានការរឹតត្បិតឡើយ។

រឿងនេះបានកើតឡើង ស្របពេលដែលប្រទេសប្រេស៊ីល នៅតែឈរលំដាប់ទី២លើពិភពលោក សម្រាប់ករណីឆ្លងប្រចាំថ្ងៃនិងការស្លាប់ដោយសារជំងឺកូវីដ-១៩ តាមពីក្រោយប្រទេសឥណ្ឌាដែលកំពុងរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារវិបត្តិនេះ។

យោងតាមទិន្នន័យពីសាកលវិទ្យាល័យ John Hopkins បានឲ្យដឹងថា ប្រទេសប្រេស៊ីលបានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ចំនួន ៣៨,៩១១ករណីកាលពីថ្ងៃអាទិត្យនិងការស្លាប់ថ្មី ១,០២៤នាក់។

បើប្រៀបធៀប សហរដ្ឋអាមេរិកឈរនៅចំណាត់ថ្នាក់ទីបី មានករណីថ្មីចំនួន២១,៣៩២ករណីនិង អ្នកស្លាប់២៣៨នាក់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ប្រជាជនឥណ្ឌា ផ្អើលយកលាមកនិងទឹកនោមគោ ប៉ាតខ្លួនដោយជឿថា អាចបង្កើនភាពស៊ាំនិងព្យាបាលកូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម