កូវីដ-១៩
សាលារៀន ៣ កន្លែង ផ្ទុះអ្នកឆ្លងកូវីដ ក្រោយពេលអ្នកជំងឺទៅចាក់វ៉ាក់សាំង
សាលារៀន ៣ កន្លែង រកឃើញអ្នកជំងឺកូវីដជាបន្តបន្ទាប់ ដែលបានទៅចាក់វ៉ាក់សាំង ហើយអាជ្ញាធរអំពាវនាវដល់អ្នកប៉ះពាល់ ត្រូវប្រុងប្រយ័ត្ននិងដាក់ខ្លួនដាច់ដោយឡែក។
មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល (ACE) ដែលមានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានអ្នកជំងឺកូវីដម្នាក់បានទៅចាក់វ៉ាក់សាំង ហើយបានប៉ះពាល់មនុស្សជាច្រើនទៀត។

អ្នកជំងឺបានទៅចាក់វ៉ាក់សាំងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១១ព្រឹក។
ដោយឡែកនៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង ស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក៏រកឃើញអ្នកជំងឺកូវីដម្នាក់ បានទៅចាក់វ៉ាក់សាំងនៅទីតាំងខាងលើ។ បើតាមប្រភពពីអាជ្ញាធរ អ្នកជំងឺបានទៅចាក់វ៉ាក់សាំងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ចន្លោះពីម៉ោង ៧ ដល់ម៉ោង ៩ ៣០នាទីព្រឹក។

ចំណែកនៅសាលាបឋមសិក្សាស្ទឹងមានជ័យ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ក៏មានអ្នកជំងឺកូវីដម្នាក់បានទៅចាក់វ៉ាក់សាំងនៅវេលាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។

ក្រោយរកឃើញអ្នកឆ្លងបន្តបន្ទាប់នៅទីតាំងចាក់វ៉ាក់សាំង អាជ្ញាធរបានអំពាវនាវដល់ពលរដ្ឋដែលត្រូវមកចាក់វ៉ាក់សាំងសូមប្រុងប្រយ័ត្ន និងគិតគូរឲ្យបានខ្ពស់ចំពោះសុវត្ថិភាព ទោះបីភាគរយនៃការឆ្លងតិចតួចក៏ដោយ។ នៅពេលទៅចាក់វ៉ាក់សាំង ត្រូវរក្សាគម្លាតពីគ្នាមិនថាកន្លែងបំពេញព័ត៌មាន កន្លែងអង្គុយរង់ចាំ ដើម្បីការពារការចម្លងដោយមិនដឹងខ្លួន។ ការប្រជ្រៀតប្រញាប់បានចាក់មុន នាំមនុស្សកាន់តែកៀកគ្នាហើយការឆ្លងក៏អាចកើតមានដែរ។
អាល់កុលឬជែលត្រូវមានជាប់ខ្លួនជានិច្ច ត្រូវឧស្សាហ៍លាងសម្អាតដៃ មុនពេលជួបគ្រូពេទ្យ ឬមុនពេលចាក់ថ្នាំ។ ម៉ាសត្រូវពាក់ជាប់ជាប្រចាំ ហើយត្រូវតែត្រឹមត្រូវតាមក្បួនសុខាភិបាល៕

-
សន្តិសុខសង្គម៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ