ព័ត៌មានជាតិ
ចោទប្រកាន់ស្រីក្មេងម្នាក់ពីបទលួចទូរសព្ទរបស់ឧកញ៉ា
ភ្នំពេញ ៖ កញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១១ឧសភា ឆ្នាំ២០២១នេះ បានសម្រេចធ្វើការចោទប្រកាន់នារីម្នាក់ឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី អាយុ២០ឆ្នាំ ពីបទ « លួចមានស្ថានទម្ងន់ទោស » ( លួចទូរស័ព្ទដៃ ដោយប្រើហិង្សាបណ្តាលឲ្យឧកញ៉ាម្នាក់រងរបួស) ។
ក្រោយការចោទប្រកាន់ ជនជាប់ចោទត្រូវបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។ នគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានធ្វើការចាប់បញ្ជូនខ្លួននារីជាជនសង្ស័យឈ្មោះ មាន ពេជ្ររីតា មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណី លួចទូរស័ព្ទដៃនិងប្រើហិង្សា ចាក់ឧកញ៉ាម្នាក់រងរបួស។
យោងតាមប្រភពព័ត៌មានពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ករណីលួចមានស្ថានទម្ងន់ទោសនេះ កើតឡើង កាលពីថ្ងៃទី៤ ខែឧសភាឆ្នាំ២០២១ វេលាម៉ោង១៥.០៦នាទី នៅចំណុចផ្លូវលេខ១៣៨ កែងផ្លូវលេខ២៥៩ ក្រុមទី២៨ ភូមិ១០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នារីជាជនត្រូវចោទឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី បានចូលលួចទូរសព្ទដៃ ហើយត្រូវបានលោកឧកញ៉ា ហេង សៀ ម្ចាស់ទូរសព្ទឃើញ លោកក៏មកឆក់យកទូរសព្ទវិញ ក៏មានការប្រតាយប្រតប់គ្នាបណ្តាលឲ្យលោកឧកញ៉ា ហេង សៀ រងរបួសចំនួនពីរកាំបិត។
ចំពោះមូលហេតុដែលនារីឈ្មោះ យូប៊ី អាចលួចទូរស័ព្ទពីឧកញ៉ាបាន ដោយសារតែពួកគេកន្លងទៅមានទំនាក់ទំនងជិតស្និទ្ធស៊ីជម្រៅនឹងគ្នា ទើបស្ត្រីឈ្មោះយូប៊ីអាចឆ្លៀតឧកាសលួចយកទ្រព្យរបស់ឧកញ៉ា ហេង សៀ បាន ៕
ដោយ ៖ មករា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៥ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៥ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត