កូវីដ-១៩
អ្នកជំងឺកូវីដ-១៩ម្នាក់នៅមន្ទីរពេទ្យហ្លួងម៉ែ បន្សល់ទុកសំបុត្រមួយច្បាប់ នៅលើក្បាលគ្រែ
អ្នកជំងឺកូវីដ-១៩ម្នាក់នៅមន្ទីរពេទ្យហ្លួងម៉ែបានបន្សល់ទុកសំបុត្រមួយច្បាប់នៅលើក្បាលគ្រែ ក្រោយពីគាត់បានជាសះស្បើយនឹងត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
អ្នកជំងឺនោះ ជាស្ត្រីមិនបានប្រាប់ឈ្មោះនោះទេ គ្រាន់តែដាក់ថា F1.36.07ប៉ុណ្ណោះ។ នៅក្នុងសំបុត្រដែលសរសេរដោយដៃនៅលើក្រដាសឡាំងបានរៀបរាប់ថា «ខ្ញុំសូមអរគុណដល់លោកគ្រូពេទ្យអ្នកគ្រូពេទ្យទាំងអស់នៅមន្ទីរពេទ្យហ្លួងម៉ែ ដែលបានលះបង់កម្លាំងកាយចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយខ្ញុំក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់ ដែលបានមើលថែអ្នកជំងឺដោយយកចិត្តទុកដាក់បំផុត រហូតដល់អ្នកជំងឺបានជាសះស្បើយ។ អរគុណធំៗពីខ្ញុំអ្នកជំងឺ F1.36.07»។
បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញមានមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ធ្ងន់និងស្រាលចំនួនជាង១០កន្លែងរួមទាំងមន្ទីរពេទ្យហ្លួងម៉ែ ដោយអាចដាក់អ្នកជំងឺបានប្រមាណ៨ពាន់គ្រែ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២០២២៣នាក់អ្នកជាសះស្បើយចំនួន៨១៧០នាក់ និងអ្នកស្លាប់ចំនួន១៣១នាក់៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់