កូវីដ-១៩
៤ខណ្ឌនៅសល់តំបន់ក្រហម ក្នុងវិធានការបិទខ្ទប់១សប្ដាហ៍បន្តទៀត
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច ដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយបែងចែក ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” សម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ដល់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ ក្នុងចំណោម១៤ខណ្ឌក្នុងរាជធានីភ្នំពេញមាន៤ខណ្ឌមានទាំងតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ខណៈ៤ខណ្ឌទៀតមានតំបន់លឿង និងតំបន់លឿងទុំ ចំណែក៦ខណ្ឌទៀតជាតំបន់លឿងទាំងអស់។
៤ខណ្ឌដែលមានផ្នែកខ្លះជាតំបន់ក្រហមនោះមានដូចជា៖
ខណ្ឌទួលគោក មាន ភូមិ២៣ សង្កាត់បឹងកក់ទី២ និងភូមិ១០ សង្កាត់បឹងសាឡាង។
ខណ្ឌពោធិ៍សែនជ័យ មាន ភូមិត្រពាំងថ្លឹង១ និងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១។
ខណ្ឌឫស្សីកែវ មាន ផ្នែកខ្លះនៃភូមិសង្កែ ផ្នែកខ្លះនៃភូមិចុងខ្សាច់ ផ្នែកខ្លះនៃភូមិបាក់ទូក សង្កាត់ទួលសង្កែទី១។
និងខណ្ឌមានជ័យ មាន ផ្នែកខ្លះនៃភូមិ៥ សង្កាត់ស្ទឺងមានជ័យ២ ផ្នែកខ្លះនៃភូមិទ្រា៤ ផ្នែកខ្លះនៃភូមិដំណាក់ធំ២ និងផ្នែកខ្លះនៃភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣។
ជាមួយគ្នានេះ មាន៤ខណ្ឌដែលមានតំបន់លឿង និងតំបន់លឿងទុំ ដូចជា ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌ៧មករា និងខណ្ឌច្បារអំពៅ។
ចំណែក៦ខណ្ឌទៀតជាតំបន់លឿងទាំងអស់មានដូចជា ខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ ខណ្ឌបឹងកែងកង និងខណ្ឌព្រែកព្នៅ។
គួរបញ្ជាក់ថា តំបន់ក្រហម សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ តំបន់លឿងទុំ សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ តំបន់លឿង សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
តំបន់ក្រហម និង តំបន់លឿងទុំ ជាភូមិសាស្ត្រដែលត្រូវអនុវត្តវិធានការបិទខ្ទប់ ដោយឡែក តំបន់លឿង មិនស្ថិតនៅភូមិសាស្ត្របិទខ្ទប់ ប៉ុន្តែត្រូវអនុវត្តវិធានការរដ្ឋាបាល។
សូមចូលមើលផែនទីលម្អិត៖
















-
សន្តិសុខសង្គម១៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៥ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង