KPT+
ការរកស៊ីដោយបង្កើតម៉ាកសម្លៀកបំពាក់ នៅមានឱកាសនៅឡើយ
បង្កើតម៉ាកសម្លៀកបំពាក់ដោយខ្លួនឯងជាការល្អបំផុត ព្រោះវាត្រូវការ ភាពខុសពីគេនៃ ស្ទីលរបស់អ្នកក្នុងការង្កើតឡើងទំនិញដ៏ល្អតំណាងឱ្យយីហោផ្ទាល់ខ្លួនរបស់យើង។
ការប្រើស្ទីលរបស់អ្នកជាឧបករណ៍មួយដើម្បីលេចធ្លោជាគន្លឹះ បើអ្នកមិនមានស្ទីល ហើយចង់លក់ខោអាវប្រេនត្រាប់តាមអ្នកដទៃ អ្នកនឹងខាតបង់លុយកាក់អសារឥតការ។
សម្លៀកបំពាក់ រមែងបង្ហាញពីចរិតលក្ខណៈរបស់អ្នក ហើយថែមទាំងបង្កើនទំនុកចិត្តដល់អ្នកដែលប្រើប្រាស់វា។ ប្រសិនបើអតិថិជន មានអារម្មណ៍ល្អចំពោះអ្វីដែលគេកំពុងពាក់អារម្មណ៍នេះអាចបង្កើតជាឧស្សាហកម្មម៉ូតរាយបានយ៉ាងជោគជ័យមួយ។
ហេតុអ្វីបានជាមនុស្សមានខោអាវពេញទូហើយគេនៅតែដើររកទិញវា?
ព្រោះសម្លៀកបំពាក់ រមែងផ្សារភ្ជាប់នឹងព្រឹត្តិការណ៍សំខាន់ៗនៃជីវិតយើងម្នាក់ៗ។
ដំបូងបង្អស់ អ្នកត្រូវរកឱ្យឃើញថា អ្នកជានរណា មានស្ទីលបែបណា ខុសពីអ្នកផ្សេងត្រង់ណា ហើយអ្នកចង់ឱ្យអតិថិជនអ្នកស្លៀកពាក់បែបណានឹងទទួលបានការសរសើរវិលមកវិញម្តងទៀត?
សម្លៀកបំពាក់អាចបង្ហាញសម្ងាត់ ពីអារម្មណ៍មហិច្ឆិតា អួតអាង ទម្លាប់ចំណាយ និងទំនុកចិត្ត ។ You are what you wear នេះជាពាក្យគេប្រើជានិច្ចក្នុងឧស្សាហកម្មច្នៃម៉ូដដែលប្រែមកថា អ្នកជាអ្វីដែលអ្នកពាក់។ ដូច្នេះ ត្រូវប្រាកដថាអ្នកមានអារម្មណ៍ល្អចំពោះអ្វីដែលអ្នកពាក់។ ការជ្រើសរើសបង្ហាញថាអ្នកជាអ្នកណា កម្រិតណាភ្លើតភ្លើនឬរឹងមាំ?
ការទិញសម្លៀកបំពាក់ក៏បង្កើតនូវការគោរពពីភ្នែកអ្នកផងដែរ។
យោងទៅតាមចិត្តវិទូ ជេនីហ្វើរប៊ូម័រណឺរ អ្នកនិពន្ធសៀវភៅ “ ចិត្តវិទ្យានៃការស្លៀកពាក់” អ្នកអាចប្រើខោអាវដើម្បីផ្លាស់ប្តូររបៀបដែលមនុស្សដទៃទៀតយល់ពីអ្នក ហើយសំខាន់ជាងនេះទៅទៀត គឺបង្កើនរបៀបដែលអ្នកមើលឃើញខ្លួនឯងក្នុងប្រភេទបែបណានៃសង្គមរស់នៅ។
ការកសាង ខោអាវមួយដែល ខ្លួន អ្នកមានទំនុកចិត្តថាវានឹង មានទំាងផាសុកភាព និងឯករាជ្យភាពក្នុងការបង្ហាញខ្លួនក្នុងសង្គម ជាសិល្បៈ ហើយបើគ្មានសិល្បៈនេះ អ្នកមិនទាន់យល់ពី ឧស្សាហកម្មសម្លៀកបំពាក់ទេកុំទាន់ប្រកបអាជីពនេះល្អជាង៕
ប្រែសម្រួល៖ ស្រស់
ប្រភព៖ dimmbla
ចុចអាន៖ ការស្រាវជ្រាវ៖ ពណ៌ខ្មៅមិនបានស្រូបយកកម្ដៅព្រះអាទិត្យ ចូលមករាងកាយឡើយ
ចុចអាន៖ តិចនិកលក់ដ៏សាមញ្ញដែលអ្នករកស៊ីគ្រប់លំដាប់មិនគួរមើលរំលង
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត