Connect with us

KPT+

ម្ចាស់ «ជូនកាហ្វេ» បង្ហើប​ពី​គន្លឹះ​នៃ​អាជីវកម្ម​ជោគជ័យ ខណៈ​ពង្រីក​ខ្លួន​បាន ៣០០ សាខា ទូទាំង​ប្រទេស

បានផុស

នៅ

អាជីវកម្មកាហ្វេដូងក្រអូប ត្រូវបានគេចាប់អារម្មណ៍ឃើញ​ថា បាន​រីក​ដុះដាល​យ៉ាង​ឆាប់​រហ័ស​ក្នុង​មួយ​រយៈពេល​ចុងក្រោយ​នេះ។ ថ្មីៗនេះ ម្ចាស់​កាហ្វេដូងក្រអូបប្រេន «ជូនកាហ្វេ» អ្នកនាង សុទ្ធ បញ្ចកា បង្ហើបពីការចំណុចចំនួនក្នុងការគ្រប់គ្រងអាជីវកម្មរបស់នាងឲ្យជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាងសុទ្ធ បញ្ចកា ដែលម្ចាស់កាហ្វេដូងក្រអូប យីហោ «ជូនកាហ្វេ» បានឲ្យដឹងថា អ្នកនាងនិងប្អូនស្រី បានចាប់បើកអាជីវកម្មនេះដំបូងបំផុតនៅក្នុងខេត្តសៀមរាប កាលពីកន្លះឆ្នាំមុន។ សព្វថ្ងៃ «ជូនកាហ្វេ» បានពង្រីកសាខាបានជិត ៣០០សាខាហើយ នៅទូទាំងប្រទេស ដែលក្នុង១សាខា អាចលក់បានពី ៤០កែវ ទៅដល់ ៧០០កែវ ក្នុង១ថ្ងៃ អាស្រ័យទៅលើទីតាំង។

អ្នកនាងថ្លែងថា «ពួកខ្ញុំគ្រប់គ្រងសាខាទាំងអស់ដោយខ្លួនឯង អីចឹងរវល់ខ្លាំង ហើយមានការ​លំបាកច្រើន តែយើងសប្បាយចិត្ត ដែលឃើញអ្វីដែលយើងប្រឹងរីកដុះដាលលឿនបែបនេះ»។

សហគ្រិនវ័យ៣០ឆ្នាំរូបនេះ បានឲ្យដឹងថា អ្វីដែលធ្វើឲ្យអាជីវកម្មរបស់អ្នកនាងរីកលូតលាស់លឿនបែបនេះ ក៏ដោយសារពីរចំណុចគឺ «រសជាតិ និងតម្លៃ»។

អ្នកនាងសុទ្ធ បញ្ចកា បានប្រាប់កាសែតកម្ពុជាថ្មីថា «គោលការណ៍របស់ខ្ញុំគឺរក្សាតម្លៃ និងរសជាតិឲ្យនៅថេរ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដូចជាពេលថ្មីៗនេះ យើងពិបាករកទិញដូងក្រអូប ព្រោះដូងក្រអូបឡើងថ្លៃខ្លាំង រហូតដល់មួយគ្រាប់ជិត ១ម៉ឺន ក៏ដោយ ក៏ខ្ញុំព្យាយាមឲ្យគ្រប់សាខានៅរក្សាតម្លៃ ១កំប៉ុង ត្រឹម៥០០០រៀលដដែល។»

ចំណុចមួយទៀតដែលធ្វើឲ្យ «ជូនកាហ្វេ» ពង្រីកខ្លួនបានលឿន បញ្ចកា បានបង្ហើបទៀតថា «រសជាតិកាហ្វេ និងតែមេអំបៅរបស់យើង អត់ដូចគេទេ។ ដោយសារខ្ញុំ និងប្អូនខ្ញុំ ចូលចិត្តហូប (កាហ្វេដូងក្រអូប និងតែ) អីចឹងយើងក៏រៀនច្នៃរសជាតិដោយខ្លួនឯង ដូច្នេះ វត្ថុធាតុដើមដែលយើងយកមកច្នៃ គឺសុទ្ធសឹងជារបស់ល្អៗ និងរាងថ្លៃជាងវត្ថុធាតុដើមដែលមាននៅលើីទីផ្សារ ប៉ុន្តែ ឲ្យតែជាសាខារបស់យើង គឺយើងនៅតែរក្សារសជាតិដូចៗគ្នា មិនឲ្យអតិថិជនរបស់យើង ខកបំណងឡើយ។»

អ្នកនាងបញ្ចកាបន្តថា «ការរក្សារសជាតិ និងតម្លៃ យើងអាចរក្សាទាំងអតិថិជនចាស់ និងទាញបានអតិថិជនថ្មីៗបន្ថែមជានិច្ច ទោះបីយើងចំណេញតិចក្តី តែយើងរីកលូតលាស់ឲ្យធំ ហើយវាជាក្តីសុខរបស់យើង ដែលមានអតិថិជនគាំទ្រច្រើន។»

ដើម្បីក្លាយជាសាខារបស់កាហ្វេដូងក្រអូប «ជូនកាហ្វេ» អ្នកនាង បញ្ចកា បានឲ្យដឹងថា ក្នុងមួយកញ្ចប់ តម្លៃ២៥០០ដុល្លារ ក្នុងនោះ អ្នកទិញជាកញ្ចប់ អាចទទួលបានទូកាហ្វេ សម្ភារៈប្រើប្រាស់ និងវត្ថុធាតុដើមសម្រាប់លក់ ព្រមទាំងការបង្រៀនរបៀបឆុង និងលាយគ្រឿងទឹកទាំង ២៤មុខ ដោយឥតគិតថ្លៃទៀតផង។

អតីតអ្នកបង្កើតអាជីវកម្មចេកអាំងខ្ទិះដូងរូបនេះ ក៏បានឲ្យដឹងទៀតថា សម្រាប់អ្នកដែលទិញកញ្ចប់ ២៥០០ដុល្លារ គឺជាទូទៅគាត់អាចលក់បានវិញ រហូតដល់ខ្ទង់ ២០០០ដុល្លារ ឯណោះ ដូច្នេះ គាត់អាចចេះទាំងឆុង សល់ទាំងសម្ភារៈ និងទូ។

អ្នកនាងបញ្ចកាបានឲ្យដឹងទៀតថា «សព្វថ្ងៃ នៅតែមានអ្នកដែលធ្វើអាជីវកម្ម «ជូនកាហ្វេ» ច្រើនមែនទែន រហូតខ្ញុំលើកទូរស័ព្ទអត់ចង់ទាន់។ តែការបើកសាខាក៏ពួកខ្ញុំមើលទៅលើទីតាំងរបស់ពួកគាត់មានសាខាច្រើនហើយ ក៏យើងអត់លើកទឹកចិត្តឲ្យពួកគាត់បើកដែរ។»

បញ្ចកាបានបន្ថែមថា «យើងមិនមែនបើកយកតែបរិមាណទេ តែយើងចង់ឲ្យគ្រប់សាខារបស់យើង ជោគជ័យបានយូរអង្វែងដូចៗគ្នា៕»

ចុចអាន​៖ចាប់ផ្ដើម​រកស៊ី​តាំង​ពី​អាយុ ១២ឆ្នាំ បច្ចុប្បន្ន សហគ្រិន​វ័យ២១ឆ្នាំរូបនេះ មានជំនួញ៦ នៅក្នុងដៃ

ចុចអាន៖ចង់លក់អនឡាញ? ៥ចំណុចខ្លឹមនេះ​កសាងប្រេនបានរាប់សិបឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ១ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ២ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ទឹងត្រែងជាខេត្តគ្មានសំណុំរឿងក្មេងទំនើងសូម្បីតែ១ ខណៈភ្នំពេញមានច្រើនជាងគេទី១ ខេត្តកំពង់ស្ពឺទី២ ខេត្តតាកែវទី៣

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្ងៃ​ទី២៩ធ្នូ ខាងមុខនេះ សមត្ថកិច្ច​នឹង​ផ្អាក​ចរាចរណ៍​បណ្ដោះអាសន្ន ពី​គល់ស្ពាន​ព្រែកព្នៅ ដល់ ផ្លូវជាតិលេខ៦ ដើម្បី​ ប្រារព្ធ “ទិវាសន្តិភាពនៅកម្ពុជា”

Sokha Hotels

ព័ត៌មានពេញនិយម