Connect with us

នយោបាយ

ទទួលស្គាល់​គណបក្ស​ចំនួន​៤ ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​ក្រុង​បូកគោ​

បានផុស

នៅ

​គណបក្ស​នយោបាយ​ចំនួន​៤ នឹងចូលរួម​ប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត​លើក​ទី​១ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ នៃ​ខេត្តកំពត នេះ​បើតាម​ការបញ្ជាក់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប នា​ល្ងាច ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ នេះ​។

​បើតាម គ​.​ជ​.​ប​​​នៅ​ថ្ងៃ​នេះ គណៈ​កម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្តកំពត បាន​សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្រាប់​ការបោះឆ្នោត​លើក​ទី​១ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ នៃ​ខេត្តកំពត ដូច្នេះ​គណបក្សនយោបាយ ​ដែល​នឹងចូលរួម​ប្រកួតប្រជែង​សរុប​មាន​ចំនួន​៤ គណបក្ស​។

គណបក្សនយោបាយ​ចំនួន​៤ នោះ​រួមមាន​ ​ទី​១.​ ​គណបក្ស​ប្រជាជន​កម្ពុជា បេក្ខជន​ពេញសិទ្ធិ​១៣​នាក់ បេក្ខជន​បម្រុង​ចំនួន​១៥​សរុប​ចំនួន​២៨ នាក់។ ទី​២.​ ​គណបក្ស​សញ្ជាតិ​កម្ពុជា​​ដាក់​ប្រជាជន​ពេញសិទ្ធិ​ចំនួន​១៣ ​បេក្ខជន​បម្រុង​ចំនួន​១៥សរុប​ចំនួន​២៨​។

​ទី​៣.​​គណបក្ស​យុវជន​កម្ពុជា​ ដាក់​បេក្ខជន​ពេញសិទ្ធិ​ចំនួន ១៣បេក្ខជន​បម្រុង​ចំនួន ១៣សរុប​ចំនួន​២៦​។​

​ទី​៤.​​គណបក្ស​ហ៊្វុនស៊ិនប៉ិច​​ដាក់​បេក្ខជន​សរុប​ចំនួន ១៣​បេក្ខជន​បម្រុង​ចំនួន ១៣​ ​សរុប​ចំនួន​២៦​។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​សម្រេច​ទទួល ស្គាល់​ជា​ផ្លូវការ នូវ​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្ត នឹង​រៀបចំ​ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​នៅ​លើ​សន្លឹកឆ្នោត ដើម្បី​រៀបចំ​ការបោះពុម្ព​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច៤៧ នាទីutes មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ៤៩ នាទីutes មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ៥២ នាទីutes មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ១ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម