កូវីដ-១៩
បុរសម្នាក់នៅខេត្តព្រៃវែង បានស្លាប់ដោយសារជំងឺកូវីដ-១៩
បុរសម្នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង កាលពីវេលាម៉ោង៤និង៥១ នាទី ល្ងាចថ្ងៃទី១២ ខែឧសភានេះ។
យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តព្រៃវែងបានបញ្ជាក់ថា អ្នកជំងឺដែលបានស្លាប់បាត់បង់ជីវិតនេះមានឈ្មោះ ស៊ីនួន សារ៉ាក់ ភេទប្រុសអាយុ៣៧ឆ្នាំមានទីលំនៅក្នុងភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ខេត្តព្រៃវែង។
អ្នកជំងឺបានចូលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តព្រៃវែង នៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ ពេលចូលមកដល់ក្រុមគ្រូពេទ្យពិនិត្យឃើញថា គាត់មានអាការៈធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ក្តៅខ្លួន និងក្អកខ្លាំង ហើយក្រុមគ្រូពេទ្យ បានខិតខំសង្គ្រោះអស់ពីសមត្ថភាពនៅតែមិនអាចជួយសង្គ្រោះបាន។
យោងតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ឈ្មោះ ស៊ីនួន សារ៉ាក់ នេះគឺជាកម្មករសំណង់នៅគីឡូម៉ែត្រលេខ៧ ក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយបានវិលត្រឡប់មកដល់ស្រុកកំណើតវិញកាលពីថ្ងៃទី១០ ខែឧសភា ហើយនៅយប់ថ្ងៃដដែលគាត់មានអាការៈ ក្តៅខ្លួនខ្លាំង ក្អកខ្លាំង ហត់ខ្លាំង ទើបក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រៃវែងទាំងយប់។ រហូតមកដល់ល្ងាចថ្ងៃទី១២ ខែឧសភានេះ ក៏បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ហើយត្រូវបានក្រុមគ្រូពេទ្យនិងអាជ្ញាធររៀបចំយកទៅធ្វើការបូជាសពទាំងយប់តែម្ដង។
គួរបញ្ជាក់ផងដែរថា មួយរយៈពេលចុងក្រោយនេះ ខេត្តព្រៃវែង មានបងប្អូនប្រជាពលរដ្ឋមួយចំនួនធំ បាននាំគ្នាធ្វើដំណើរវិលត្រឡប់ពីភ្នំពេញ ចូលមកកាន់ស្រុកកំណើត នៅក្នុងទឹកដីខេត្តព្រៃវែង ហើយពួកគាត់ទាំងនោះមួយចំនួនបានរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ ហើយត្រូវបានក្រុមគ្រូពេទ្យជំនាញនាំយកទៅព្យាបាលនៅក្នុងមន្ទីរពេទ្យជាបន្តបន្ទាប់ ជាមួយគ្នានេះក៏បានធ្វើឱ្យក្រុមគ្រួសារសាច់ញាតិ ត្រូវជាប់ពាក់ព័ន្ធ នឹងត្រូវនាំយកទៅធ្វើចត្តាឡីស័កជាច្រើននាក់ផងដែរ ដូច្នេះហើយទើបអាជ្ញាធរខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់អនុវត្តតាមវិធានការ៣ការពារ ៣កុំ ហើយក្នុងករណីឃើញមានអ្នកមកពីខាងក្រៅដោយមានការសង្ស័យ សូមរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមូលដ្ឋានដើម្បីឲ្យមន្ត្រីជំនាញអាចចាត់វិធានការបានទាន់ពេលវេលា កុំឲ្យជំងឺនេះឆ្លងរាលដាលនៅក្នុងសហគមន៍យើងតទៅទៀត៕
អត្ថបទ ៖ សៅគ្រី
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា