Connect with us

អាជីព

ប្រកាន់៤ ​យ៉ាងនេះ ទោះខំធ្វើការមួយជីវិតទៀត ក៏មិនមានបានដូចគេដែរ

បានផុស

នៅ

អ្នកណាៗក៏ចង់មានបាន ដោយ​ខំ​ប្រឹង​ធ្វើ​ការយប់ថ្ងៃ​ដើម្បីជីវភាពប្រសើរឡើង។ ប៉ុន្តែមនុស្ស​ភាគ​ច្រើន​​មិន​បាន​ដឹង​​ថា​ ទង្វើ​មួយ​ចំនួន​ដែល​ពួក​គេ​ធ្វើ​ជាប្រចាំ​អាច​រារាំង​ក្នុង​​ក្លាយ​ជា​អ្នក​មាន​បាន ទោះជា​ត្រូវ​ប្រើពេលខំពេញ​​មួយជាតិនេះក៏​ដោយ។

តើទង្វើទាំងនោះមានអ្វីខ្លះ?

​មិនចេះអភិវឌ្ឍខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​​ខំ​ធ្វើ​ការ​តែ​មួយ​ មិន​អាច​ធានាឲ្យយើងមាន​មាស​ប្រាក់​ច្រើន​​ឡើយ ប៉ុន្តែ​ការ​ធ្វើ​ការ​ដោយ​ប្រើ​ភាព​វៃ​ឆ្លាត​ទៅ​វិញ​ទេ ​ទើប​ធ្វើ​ឲ្យ​យើង​អាចមានបាន។ ចង់​ក្លាយ​ជា​អ្នក​មាន យើងត្រូវ​​ចេះអភិវឌ្ឍ​សមត្ថភាព​​ខ្លួន​ឯង​ជានិច្ច និង​​​មាន​ផែនការ​​​បណ្ដាក់​ទុន​ផ្សេង​ៗ​ដែលនាំឲ្យ​រីក​ចម្រើនកើនទ្រព្យ។

ចាយ​លុយធំលើស​ពី​ការ​ចាំបាច់

យើងប្រហែលគិតថា មហាសេដ្ឋីមានទ្រព្យច្រើន នឹងចាយច្រើនដូចគ្នា ប៉ុន្តែការ​ចាយ​វាយ​ ទ្រព្យបង្អួត​មិន​មែន​ជា​គោលការណ៍​របស់ពួកគេ​​នោះ​ទេ។​ បើ​ដឹង​ថា​ខ្លួន​មាន​ចំណូល​តិច យើង​គួរ​ចែក​ឲ្យ​ដាច់​នូវ​អ្វី​ដែល​ចាំ​បាច់ និង​អ្វី​ដែល​មិន​ចាំ​បាច់ ហើយ​​ព្យាយាម​ចំណាយ​តែ​លើ​អ្វី​ដែល​ត្រូវកការបាន​ហើយ។

​រំពឹងតែលើប្រាក់​ខែ

មនុស្ស​ភាគ​ច្រើន​​ធ្វើ​ការ​រង់​ចាំ​តែ​ថ្ងៃ​បើក​ប្រាក់​ខែ ខណៈ​ដែល​អ្នក​មាន​ភាគ​ច្រើន​ខិត​ខំ​ធ្វើ​ការ​ឲ្យ​បាន​​ប្រាក់​ច្រើន​លឿន​បំផុត។ អ្នកមានលើលោកនេះ ពុំមាននរណាជាអ្នកដេកចាំស៊ីប្រាក់ខែទេ តែអ្នកជាអ្នកចេញរកស៊ីដោយខ្លួនឯង។ បើយើងមិនទាន់មានទុកធំដុំ យើងក៏អាចបង្កើត​​ជំនួញខ្នាតតូចសិន ឬ​រក​ចំណូល​ផ្សេង​បន្ថែម​ពី​លើ​ការងារ​ពេញ​ម៉ោងសព្វថ្ងៃរបស់យើងបានដែរ។

ចាយ​មុន សន្សំក្រោយ

បើ​ចង់​ក្លាយ​ជា​អ្នក​មាន ត្រូវ​ដក​លុយ​សន្សំ​សិន ​សឹមចាយ មិនមែនចាយទាល់តែអស់ចិត្ត សល់ប៉ុន្មានទើបសន្សំជាក្រោយនោះទេ។ គួរ​បង្កើត​ទម្លាប់​បែង​ចែក​លុយ​សម្រាប់​ចាយ​ពេល​អាសន្ន ឬ​សន្សំ​ទុកឲ្យ​ហើយ​នៅ​គ្រប់​ពេល​ដែល​បាន​លុយ​មក។  ​ក្រៅពីនោះ ក៏ត្រូវមានគោលដៅសន្សំឲ្យជាក់លាក់​​ដូចជា ​​ទិញ​ផ្ទះ ឬ​ដើរ​លេង​ឆ្ងាយៗជាដើម។ កុំភ្លេចថា​ពួក​មហាសេដ្ឋីតែង​តែ​មាន​គោលដៅ ហើយ​នឹង​ផ្ដោត​លើ​គោលដៅ​របស់​ពួក​គេ​រហូត​ទាល់​តែ​បាន​សម្រេច៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

ចុចអាន៖ប្រកាន់​ចំណុច​ទាំង​៥​នេះ​បាន ធានា​ថា​ជីវិត​ការងារ​តែងតែ​ជោគជ័យ​

ចុចអាន៖ស្វែងយល់​មនុស្ស ៤ ប្រភេទ​នៅ​កន្លែង​ការងារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ត្រាំ ព្រមានក្រុមហាម៉ាស ថា នឹងជួបអាសន្នធំ បើមិនដោះលែងចំណាប់ខ្មាំង មុនគាត់ចូលកាន់តំណែង

ព័ត៌មានជាតិ២១ នាទីutes មុន

ក្រសួងអប់រំបើកវេទិកាអប់រំស្តីពី “ឧត្តមានុវត្តន៍កំណែទម្រង់សាលារៀន ឆ្នាំ២០២៤”

ព័ត៌មានជាតិ៣៩ នាទីutes មុន

មន្ត្រីជាន់ខ្ពស់៖ កម្មវិធីក្រៅម៉ោងសិក្សាជួយភ្ជាប់រវាងយុវជន និងសង្គមស្វែងរកដំណោះស្រាយភាពស្មុគស្មាញនៃជីវិតនាសម័យទំនើប

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានជាតិ២២ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម២១ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តារាថៃល្បីៗ ៤គូ ត្រៀមចូលរោងការនៅដើមឆ្នាំថ្មីនេះ

Sokha Hotels

ព័ត៌មានពេញនិយម