Connect with us

KPT+

នៅ​ឲ្យ​​ឆ្ងាយ​ពី​មនុស្ស​អវិជ្ជមាន បើ​មិន​ចង់​ជួប​វិបត្តិ ៦យ៉ាងនេះ

បានផុស

នៅ

រឿង​មួយ​ដែល​ត្រូវ​ប្រយ័ត្នប្រយែង​បំផុត​ គឺ​គួរ​សេពគប់​ជាមួយ​អ្នកណា​ នៅ​ក្នុង​ជីវិត​យើង។ មនុស្ស​ជោគជ័យ​ក្នុង​អាជីព​ តែង​ជៀសវាង​មនុស្ស​អវិជ្ជមាន​ចោល ​ពី​ជីវិត​ពួកគេ។

នេះ​ជា​ហេតុផល ៦ យ៉ាង​ ដែល​អ្នក​គួរ​ចៀសវាង ​មនុស្ស​អវិជ្ជមាន​ក្នុង​ជីវិត​អ្នក ៖

១. មនុស្ស​អវិជ្ជមាន​អាច​មាន​ឥទ្ធិពល​លើ​អាកប្បកិរិយា​របស់​អ្នក

មនុស្ស​អវិជ្ជមាន​នឹង​ធ្វើ​ឲ្យអ្នក​ធ្លាក់​ទឹកចិត្ត​ ហើយ​ពួកគេ​នឹង​ព្យាយាម​ទាញ​អ្នក​ចុះ​ជាមួយ​ពួកគេ ​ទៅ​កន្លែង​ងងឹត។ ដូច​លោក Robert Tew  ធ្លាប់​និយាយ​ថា “ កុំ​ទុកឲ្យមនុស្ស​អវិជ្ជមាន​នៅ​ក្បែរ​អ្នក​ ហើយ​ឲ្យ​គេ​មក​បំពុល​អ្នក​ឲ្យ​សោះ ” ។

២. មតិ​ប្រតិកម្ម​អវិជ្ជមាន​ពី​មនុស្ស​អវិជ្ជមាន​ប៉ះពាល់​ដល់​ការ​គិត​របស់​អ្នក

ប្រសិន​បើ​អ្នក​ដើរ​លេង​ជាមួយ​ក្រុម​មនុស្ស​អវិជ្ជមាន​ ហើយ​ស្ដាប់​ពួកគេ​និយាយ ​ពួកគេ​នឹង​ចាប់ផ្ដើម​ជះឥទ្ធិពល​ដល់​ការ​គិត​របស់​អ្នក។  ត្រូវ​ចាត់​ទុក​មនុស្ស​អវិជ្ជមាន​ គឺ​ជា​បិសាច​ជញ្ជក់​ឈាម​ ដែល​យើង​គួរ​ជៀស​ឆ្ងាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. ពួកគេ​គឺ​ជា​បំពង់​បង្ហូរ​ថាមពល

ភាព​អវិជ្ជមាន​របស់​គេ​មិន​មែន​តែ​ធ្វើ​ឲ្យ​ខ្លួន​គេ​ហត់​នឿយ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​យើង​ហត់​នឿយ​តាម​ដែរ។ នៅ​ពេល​ដែល​អ្នក​ នៅ​ជុំវិញ​មនុស្ស​អវិជ្ជមាន ពួកគេ​ប្រៀប​ដូចជា​ជា​បំពង់​បង្ហូរ​ថាមពល​ចេញ​ពី​ខ្លួន​អ្នក​។ ពួកគេ​គឺ​ជា​ក្រុម​ ដែល​បាន​បូម​យក​គ្រប់យ៉ាង ទាំង​កម្លាំង​កាយ និង​ចិត្ត​ ចេញ​​ពី​យើង។

៤. បំផ្លាញ​ភាព​ជឿជាក់​របស់​អ្នក

ប្រសិន​បើ​នៅ​ជុំវិញ​ខ្លួន​អ្នក ​មាន​ក្រុម​មនុស្ស​អវិជ្ជមាន ​ធានា​ថា​ពួកគេ​នឹង​ព្យាយាម​និយាយ​រឿង​អាក្រក់​ណាមួយ​ ប្រាប់​អ្នក ​ធ្វើ​ឲ្យ​អ្នក​ភ្លេចភ្លាំង​ស្មារតី​ បាត់បង់​ជំនឿ​ចិត្ត​ និង​ភាព​ជឿជាក់​ផ្ទាល់ខ្លួន។

៥. មនុស្ស​អវិជ្ជមាន​មិន​ដែល​ផ្ដល់​ការ​លើក​ទឹកចិត្ត

មនុស្ស​អវិជ្ជមាន​មិន​ត្រឹម​តែ​អវិជ្ជមាន​ប៉ុណ្ណោះ​ទេ​ ពួកគេ​នៅ​ពូកែ​ខាង​និយាយ​បំបាក់​ទឹកចិត្ត​អ្នក​ និង​ផ្ដល់​ឲ្យអ្នក​នូវ​មតិ​អវិជ្ជមាន​ផង​ដែរ។

អ្វី​ដែល​ត្រូវ​ការ​ក្នុង​គ្រា​ជួប​ទុក្ខ​លំបាក​នោះ ​គឺ​មាន​អ្នក​ដែល​លើក​ទឹកចិត្ត​​ គាំទ្រ​ ហើយ​បញ្ចុះបញ្ចូល​អ្នក ​តែ​ក្រុម​មនុស្ស​អវិជ្ជមាន​គឺ​ផ្ទុយ​ពី​នេះ។

៦. មិន​រីក​ចម្រើន​ទៅ​មុខ

ប្រសិន​បើ​អ្នក​មាន​មិត្ត​ជាមួយ​មនុស្ស​អវិជ្ជមាន ​ពួកគេ​នឹង​ត្រេកអរ​នៅ​ពេល​អ្នក​បរាជ័យ​។ ព្រោះ​ពួកគេ​មិន​ចង់​ឃើញ​អ្នក ​រីកចម្រើន​ជាង​ពួកគេ​ឡើយ។ ចង់​បាន​ជីវិត​ល្អ​ប្រសើរ ​គឺ​ត្រូវ​សេពគប់​ជាមួយ​មនុស្ស​ដែល​គិត​វិជ្ជមាន​ ដើរ​ទាន់​សម័យកាល​ ហើយ​នឹង​ជួយ​ឲ្យ​អ្នក​ឈាន​ទៅ​មុខ​ជាមួយ​គេ​ដែរ។

មក​ដល់​ចុង​ក្រោយ​នេះ​ អ្នក​អាច​រៀន​សម្លឹង​មើល​មនុស្ស​ ហើយ​សម្រេចចិត្ត​​ថា ​មនុស្ស​ប្រភេទ​ណា​ ដែល​អ្នក​គួរ​ធ្វើ​ជា​មិត្ត​ និង​សាក​សម​ចំណាយ​ពេល​ជាមួយ។

ប៉ុន្តែ​បើ​សិន​អ្នក​មាន​មិត្ត​អវិជ្ជមាន​ទៅ​ហើយ ​គួរ​តែ​បញ្ចប់​ទំនាក់ទំនង​នេះ​ចោល។ លុប​បំបាត់​មនុស្ស​អវិជ្ជមាន​ចេញ​ពី​ជីវិត​អ្នក​ នឹង​ទទួល​ជោគជ័យ​ ហើយ​ភាព​រីករាយ​ពិតប្រាកដ​ នឹង​មកវិញ​មិនខាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បកស្រាយ​អត្ថន័យ​ពណ៌​ផ្កាឈូក

ចុចអាន៖ការស្រាវជ្រាវ​​៖ ​ពណ៌​ខ្មៅ​មិន​បាន​ស្រូប​យក​កម្ដៅ​ព្រះអាទិត្យ​ ចូល​មក​រាងកាយ​ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទីutes មុន

អាន វិសាល ក្នុងគ្រាមានបញ្ហាជាតិពុលក្នុងថ្លើម ឆ្លៀតដាស់តឿនមហាជនឱ្យប្រយ័ត្នចំពោះសុខភាព កុំឱ្យដូចខ្លួន

កីឡា៩ នាទីutes មុន

តេជោលីគ​ចាប់​ផ្តើម​ថ្ងៃ​ស្អែក នឹង​កាន់​តែ​កក្រើក​ជាង​ឆ្នាំ​មុន

សន្តិសុខសង្គម២០ នាទីutes មុន

ឃាត់ខ្លួនបុរសម្នាក់យកទៅប៉ុស្តិ៍ ក្រោយផឹកស៊ីក្នុងហាងវាយគ្នាឯង

ព័ត៌មានជាតិ៣៤ នាទីutes មុន

អ្នកនាំពាក្យ ៖ ២០២៥ ប្រាក់ឈ្នួលអប្បបរមាកម្មករ-និយោជិត នៅកម្ពុជា ខ្ពស់ជាងបណ្ដាប្រទេសមួយចំនួនក្នុងតំបន់

ជីវិតកម្សាន្ដ៣៤ នាទីutes មុន

ព្រះនាងតូច និង ល្អហួស រួមគ្នាផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌ខ្មែរ ទៅកាន់ឆាកអន្តរជាតិ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក ប៊ុន ភក្ដី ចេញមកបកស្រាយ ក្រោយការចោទប្រកាន់ថា ខ្លួនជាជនជាតិវៀតណាម មានតំណែងជាមន្ត្រីនគរបាល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានជាតិ២ ម៉ោង មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

Sokha Hotels

ព័ត៌មានពេញនិយម