Connect with us

កូវីដ-១៩

មេបញ្ជាការតំបន់សឹករងឧត្តរមានជ័យ បន្តចាត់តាំងកម្លាំងដឹកពលរដ្ឋត្រឡប់ពីថៃ

បានផុស

នៅ

ឧត្តរមានជ័យ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ឧត្ដមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងឧត្តរមានជ័យ បានបន្តចាត់តាំងកម្លាំង ប្រមាណ៣៥នាក់ សហការជាមួយក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា ប្រចាំច្រកអូរស្មាច់ ថ្មដូន និងជប់គគីរ ព្រមទាំងសហការជាមួយ កងពលតូចដឹកជញ្ជូនលេខ៩៩ កងកម្លាំងចម្រុះ មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្នុងការដឹកជញ្ជូនប្រជាពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ និងប្រចាំការ ការពារពលករខ្មែរនៅតាមទីតាំងមណ្ឌលចត្តាឡីស័កទាំង០៤ ក្នុងខេត្តឧត្តរមានជ័យ មិនឲ្យចេញក្រៅមណ្ឌលក្នុងពេលអនុវត្តចត្តាឡីស័កតាមការណែនាំ ជាការកំណត់របស់ក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ គិតត្រឹមម៉ោង១៩:០០នាទីមានបងប្អូនប្រជាពលរដ្ឋបានឆ្លងដែនពីប្រទេសថៃមកដល់ទឹកដីកម្ពុជាតាមច្រកអន្តរជាតិ អូរស្មាច់សរុបចំនួន៦២នាក់ ស្រី២៤នាក់ ដោយក្នុងនោះ ប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក្នុងខេត្តឧត្តរមានជ័យមានចំនួន០៥នាក់ ស្រី០២នាក់ ដោយឡែកប្រជាពលរដ្ឋចំនួន៥៧នាក់ ក្នុងនោះមានស្រី២២នាក់ទៀត បានដឹកជញ្ជូនទៅធ្វើចត្តាឡីស័កនៅតាមបណ្ដាខេត្តរៀងៗខ្លួនដោយរថយន្តដឹកជញ្ជូនរបស់ទ័ព៕

អត្ថបទ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម