កូវីដ-១៩
រដ្ឋបាលខេត្តស្វាយរៀង ប្រកាសរកឃើញកម្មកររោងចក្រឆ្លងកូវីដ-១៩ មានអ្នកប៉ះពាល់ជាង ២០០នាក់
ស្វាយរៀង៖ សេចក្ដីជូនដំណឹងរដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្ដីជូនដំណឹងថា អ្នកជំងឺកូវីដ១៩ម្នាក់ ជាកម្មកររោងចក្រ បានមានអ្នកប៉ះពាល់ជាង២០០នាក់។

រដ្ឋបាលខេត្តស្វាយរៀង បានបង្ហាញដោយយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ស្ដីពីករណីវិជ្ជមានកូវី-១៩ លើបុរសជនជាតិខ្មែរចំនួន១នាក់ ឈ្មោះ ណេ ពិសី អាយុ៤០ឆ្នាំ រស់នៅភូមិស្រម៉ ឃុំបុសមន ស្រុករំដួល មានមុខរបរជាកម្មកររោងចក្រ មួយកន្លែងស្ថិតនៅតំបន់ SEZ មេនហាធេន ក្រុងបាវិត។
ដោយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បុរសនោះមានអាការមិនស្រួលខ្លួនបានធ្វើដំណើរទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីពិនិត្យនិងព្យាបាលជំងឺ ដោយមានអាការសង្ស័យចូលក្នុងនិយមន័យកូវីដ-១៩ ក្រុមគ្រូពេទ្យបានយកវត្ថុវិភាគសំណាកដើម្បីធ្វើតេស្ត “លទ្ធផលវិជ្ជមានកូវីត-១៩” ។

ចំពោះអ្នកប៉ះពាល់មានចំនួន២០៦នាក់ ក្រុមការងារបានយកវត្ថុវិភាគសំណាកធ្វើតេស្ត នឹងដាក់ឲ្យធ្វើចត្តាឡីស័កដើម្បីតាមដានសុខភាព។ បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ខាងលើនេះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល។
រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវដល់អ្នកដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោល ជាមួយអ្នកកូវីដ-១៩ ខាងលើ គិតចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពប្រសិនបើមានអាការខុសប្រក្រតីដូចជា: ក្ដៅខ្លួន ក្អក កណ្ដាស់ ឈឺបំពង់ក ពិបាកដកដង្ហើម សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ឬទាក់ទងទៅកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ / ០៤៤ ៧១២ ៥២២៕
អត្ថនទ៖ ភក្ដី


-
សន្តិសុខសង្គម១០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង