ព័ត៌មានជាតិ
វីដេអូ សិក្សាពីកម្មវិធី “Smart 1,000 Grade 12 Video Collection” បានបញ្ចូលទៅក្នុង E-learning App របស់ក្រសួងអប់រំ
វីដេអូ មេរៀនសម្រាប់សិក្សាតាមអនឡាញពីកម្មវិធី «Smart 1,000 Grade 12 Video Collection» ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីស្វ័យសិក្សា «MoEYS E-Learning» ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួមគ្នាដោយក្រសួងអប់រំ យុវជន និងកីឡា កម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាកាលពីសប្ដាហ៍មុន ជាមួយនឹងគោលបំណងគាំទ្រដល់សិស្សានុសិស្ស ដែលការសិក្សារបស់គេមិនអាចធ្វើទៅបានដោយសារការបិទសាលារៀនបណ្ដោះអាសន្ន មូលហេតុបង្កដោយជំងឺរាតត្បាតជាសកលកូវីដ-១៩។
កម្មវិធីស្វ័យសិក្សា MoEYS E-Learning អនុញ្ញាតឲ្យសិស្សានុសិស្សស្វែងរកមាតិកាអប់រំទាក់ទងនិងមេរៀននៅសាលារបស់ពួកគេ ហើយនៅទីបំផុតគម្រោងនេះនឹងផ្ដល់មេរៀនទាំងអស់ដល់សិស្សគ្រប់ថ្នាក់ទាំងអស់ផងដែរ។ ទោះយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្នមានតែមាតិកាអប់រំសម្រាប់ថ្នាក់ទី១២ប៉ុណ្ណោះ ត្រូវបានបញ្ចប់ជាស្ថាពរ និងបានដាក់បញ្ចូលទៅក្នុងកម្មវិធីស្វ័យសិក្សា app ដោយមាតិកាអប់រំសម្រាប់ថ្នាក់ទី១២ នេះត្រូវបានបង្កើតឡើងតាមរយៈភាពជាដៃគូរវាងក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានបើកទូលាយ ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិទឹកប្រាក់១លានដុល្លារ ដើម្បីប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Smart Axiata។
ក្នុងកម្មវិធីស្វ័យសិក្សាឥតគិតថ្លៃនេះ សិស្សានុសិស្សអាចមើលវីដេអូមេរៀនដែលថតទុកជាមុន ដែលរៀបចំឡើងដោយគ្រូបង្រៀនទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា អាចទាញយកសៀវភៅពុម្ព ឆ្លើយសំណួរដើម្បីអនុវត្តសម្រាប់ប្រឡង តាមដានការរីកចម្រើននៃការរៀនសូត្ររបស់ពួកគេ ហើយទាញយក និងរក្សាមាតិការៀនមេរៀនទុកមើលទាំងពេលមិនមានអ៊ិនធឺណិត ។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-13_16-50-00-2-1024x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-13_16-50-00-1024x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-13_16-50-02-1024x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-13_16-50-03-1024x1024.jpg)
លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា “ខណៈពេលមានមនុស្សជាច្រើនកំពុងទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតជាសកលកូវីដ-១៩ នាពេលបច្ចុប្បន្នលទ្ធផលប៉ះពាល់រយៈពេលវែង នៃជំងឺរាតត្បាតជាសកលនេះនឹងមានកាន់តែធ្ងន់ធ្ងរលើសិស្សានុសិស្ស ដែលមិនបានចូលសាលារៀនអំឡុងពេលនៃគ្រាលំបាកនេះ។ កម្មវិធីស្វ័យសិក្សានេះរៀបចំឡើងដើម្បីឲ្យប្រាកដថា សិស្សានុសិស្សកាន់តែច្រើន អាចស្វែងរកឱកាសសិក្សាឥតគិតថ្លៃ និងងាយស្រួល។ កម្មវិធីស្វ័យសិក្សានេះមិនមែនជាដំណោះស្រាយល្អឥតខ្ចោះទេ ហើយក៏មិនអាចជំនួសការសិក្សាក្នុងថ្នាក់រៀនទាំងស្រុងបាននោះដែរ ជាពិសេសក្នុងសហគមន៍ងាយរងគ្រោះ ដែលមិនសូវមានទូរស័ព្ទដៃទំនើប ឫ អ៉ិនធឺណិត ប៉ុន្តែកម្មវិធីស្វ័យសិក្សានេះច្បាស់ថានឹងផ្ដល់សារៈសំខាន់ដល់សិក្សានុសិស្សជាច្រើន ជាពិសេសសម្រាប់សិស្សានុសិស្សដែលត្រៀមប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ”។
លោកបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា “ជាមួយនឹងការគាំទ្រពីក្រុមហ៊ុន Smart Axiata ក្រោយពីបានរៀបចំស្ទូឌីយោចំនួនពីរ និងបង្កើតកម្មវិធី Smart 1,000 Grade 12 Video Collection រួចមក យើងអាចផ្ដល់មាតិកាមេរៀនតាមអនឡាញទាំងស្រុងដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលកំពុងត្រៀមបញ្ចប់ថ្នាក់វិទ្យាល័យនិងត្រូវរៀបចំប្រឡងបញ្ចប់”។
ក្រុមហ៊ុន Smart Axiata បានកំពុងបន្តគាំទ្រគម្រោងសិក្សាតាមអនឡាញជាមួយនឹងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីធានាឲ្យបានថាកម្មវិធីស្វ័យសិក្សាតាមឧបករណ៍ចល័តអាចស្វែងរកបានកាន់តែទូលំទូលាយ នៅពេលប្រកាសដាក់ឲ្យប្រើប្រាស់។
លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា “យើងបានជួយសម្របសម្រួលក្នុងការផ្ដល់សារពាក្យសម្ងាត់ (One Time Password) សម្រាប់សិស្សានុសិស្សប្រមាណ៥០ម៉ឺននាក់ ដើម្បីអាចចុះឈ្មោះលើកម្មវិធីទូរស័ព្ទ និងជំរុញនូវការប្រើប្រាស់កម្មវិធីទូរស័ព្ទ នេះ ក៏បានណែនាំវាទៅកាន់អតិថិជនរបស់យើងផងដែរ។ ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលបានឃើញសមិទ្ធិផលពីកម្មវិធី Smart 1,000 Grade 12 Video Collection ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់នៅក្នុងកម្មវិធីទូរស័ព្ទ ដែលក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានបើកទូលាយ បានរៀបចំឡើងកាលពីចុងឆ្នាំមុន ដើម្បីឲ្យមានការប្រើប្រាស់កាន់តែទូលំទូលាយ ហើយេនេះនឹងជាសក្ខីភាពដ៏សំខាន់ក្នុងការការពារកុំឲ្យមាន សិស្សានុសិស្សដែលការរៀនសូត្ររបស់ពួកគេត្រូវបានបាត់បង់ដោយសារការប៉ះពាល់ពីជំងឺរាតត្បាតជាសកល”។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-13_16-50-01-2-1024x575.jpg)
លោក ថូម៉ាស បានបន្ថែមទៀតថា “យើងតែងតែនិយាយអំពីឥទ្ធិពលនិងគុណតម្លៃរបស់ការអប់រំ ដូច្នេះហើយ វាមានសារៈសំខាន់ណាស់ដែលយើងត្រូវតែធ្វើនូវអ្វីដែលយើងអាចធ្វើទៅបានដើម្បីជួយ នៅពេលយើងឃើញថា ឱកាសនៃការអប់រំ សម្រាប់សិស្សានុសិស្សកំពុងទទួលរងនូវហានិភ័យ ដោយមិនមែនជាកំហុសរបស់ពួកគេ”។
ក្រុមហ៊ុន Smart Axiata កំពុងស្វែងរកមធ្យោបាយបន្ថែម ដើម្បីបន្តការគាំទ្ររបស់ខ្លួនសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា រួមមានការប្រើប្រាស់បណ្ដាញទំនាក់ទំនងរបស់ខ្លួន ដើម្បីផ្ញើសារជាអក្សរទៅកាន់សិស្ស និងឪពុកម្តាយឲ្យបានដឹងលឺអំពីកម្មវិធីនេះ បង្កើតវីដេអូកាន់តែច្រើន និងមាតិកាសំណួរ ជំរុញការពិភាក្សាក្នុងក្រុមលើកម្មវិធី App និងផ្ដល់ទិន្នន័យអិុនធឺណិតដល់សិស្សានុសិស្សដើម្បីប្រើប្រាស់ តាមដែលអាចធ្វើទៅបាន។
កម្មវិធីស្វ័យសិក្សា MoEYS E-Learning អាចដោនឡូតបានតាមរយៈ តំណនេះ http://onelink.to/moeysapp សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍