Connect with us

កូវីដ-១៩

ថ្ងៃនេះ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ ដោយ​ជំងឺ​កូ​វីដ​-១៩ ចំនួន​៥០០០​គ្រួសារ​ទៀត​ទទួលបាន​ស្បៀងអាហារ ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​

បានផុស

នៅ

ភ្នំពេញ ​៖ សម្រាប់​ថ្ងៃទី​១៣ ឧសភា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បន្ត​ចែក​ជូន​ស្បៀងអាហារ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់ បាន​ចំនួន​៥០០០​គ្រួសារ​បន្ថែមទៀត។ បើ​គិត​មកដល់​ថ្ងៃនេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ ដោយ​ជម្ងឺ​កូ​វីដ​-១៩ ចំនួន ប្រមាណ​៤០​ម៉ឺន​គ្រួសារ​ហើយ ដែល​ទទួលបាន​ស្បៀងអាហារ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សម្រាប់​ថ្ងៃទី​១៣ ឧសភា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បន្ត​ចែក​ជូន​ស្បៀងអាហារ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់ ចំនួន​៥០០០​គ្រួសារ​បន្ថែម​ទៀត​ក្នុង​នោះ​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​ខណ្ឌមានជ័យ​ចំនួន​៨០០​គ្រួសារ ខណ្ឌ​កំបូល​ចំនួន​១០០​គ្រួសារ ខណ្ឌ​៧​មករា​ចំនួន​៥០០​គ្រួសារ ខណ្ឌ​ច្បារអំពៅ​៨០០​គ្រួសារ ខណ្ឌដូនពេញ ២០០​គ្រួសារ​ ​ខណ្ឌទួលគោក​ចំនួន​៥០០​គ្រួសារ ខណ្ឌចំការមន ៥០០​គ្រួសារ ខណ្ឌ​បឹង​កេងកង ២០០​គ្រួសារ​និង ខណ្ឌ​ព្រែក​ព្នៅ ៥០០​គ្រួសារ​។

មន្ត្រី​ដដែល​បន្ត​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​ការណែនាំ​និង​បញ្ជា​ពី​លោក ឃួ​ង ស្រេង​ ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កងទ័ពជើងគោក បាន​ដឹកជញ្ជូន ស្បៀងអាហារ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា យកទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១៩ មេសា ដល់​ថ្ងៃ​១៣ ខែ ឧសភា​នេះ​បាន​ចំនួន​៣៩៩៦៥២​គ្រួសារ​ហើយ។

គួរ​បញ្ជាក់​ថា អនុវត្ត​តាម​បទបញ្ជា​របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ពាក់ព័ន្ធ​និង​សកម្មភាព​មនុស្ស​ធ​ម៏​ខាងលើនេះ បាន​ប្រើប្រាស់​កងកម្លាំង​ទ័ពជើងគោក ចំនួន​២០៦​នាក់ និង​រថយន្ត​៦២​គ្រឿង ដោយ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងការ​ដឹកជញ្ជូន​ស្បៀងអាហារ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​នៅក្នុង​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី ដែល​មាន​ដូចជា អង្ករ​, មី​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​, និង​ត្រីខ​ជាដើម ដើម្បី​រំលែក​ទុក្ខលំបាក​ប្រជាពលរដ្ឋ នៅ​តំបន់​បិទ​ខ្ទប់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ក្រុមប្រដាប់អាវុធសម្លាប់កសិករយ៉ាងហោចណាស់ ៤០នាក់នៅក្នុងរដ្ឋ Borno ប្រទេសនីហ្សេរីយ៉ា

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

រថយន្ត៤៣គ្រឿងបុកបន្តគ្នាក្នុង​ក្រុង Goyang ​នៅ​កូរ៉េខាងត្បូង អ្នក​បើកបរ​៩នាក់​របួស​​

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

បាក់​​អណ្តូងរ៉ែ​នៅ​មី​យ៉ាន់​ម៉ា លិច​ផ្ទះ​៥០​ខ្នង សម្លាប់មនុស្ស១២​នាក់ និង​បាត់​ខ្លួន​រាប់សិប​នាក់​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មូលហេតុដែលតម្លៃអង្ករអន្តរជាតិធ្លាក់ចុះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក នេត្រ ភក្ត្រា ណែនាំប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ថ្មី ត្រូវរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីការងារលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់

ព័ត៌មានជាតិ២២ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម