កូវីដ-១៩
មួយសប្តាហ៍នេះ ករណីឆ្លងជំងឺកូវីដ១៩ថ្មីនៅកម្ពុជា មានការថយចុះតែករណីស្លាប់បន្តកើនឡើង
ភ្នំពេញ ៖ នៅក្នុងរយៈពេលមួយសប្តាហ៍នេះករណីឆ្លងជំងឺកូវីដ ១៩ថ្មីនៅប្រទេសកម្ពុជាហាក់មានការថយចុះជាបន្តបន្ទាប់ ខណៈករណីស្លាប់បែរជាមានការកើនឡើងគួរឲ្យព្រួយបារម្ភ។

បើយោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ចាប់ពីថ្ងៃទី៧រហូតមកដល់ថ្ងៃទី១៣ខែឧសភាឆ្នាំ២០២១នេះ ករណីឆ្លងជំងឺកូវីដ១៩ថ្មី មានការថយចុះជាបន្តបន្ទាប់ គឺនៅថ្ងៃទី៧ឧសភាមានអ្នកឆ្លងថ្មីចំនួន៥៥៨នាក់ ថ្ងៃទី៨ឧសភាថយចុះមកនៅ៥៣៨នាក់ថ្ងៃទី៩ឧសភាថយចុះមកនៅ៥២០នាក់ថ្ងៃទី១០ឧសភាថយមក៥០៦នាក់ថ្ងៃទី១១ឧសភាថយមកនៅ៤៨០នាក់ថ្ងៃទី១២ឧសភាថយចុះមកនៅ៤៧២នាក់និងថ្ងៃទី១៣ថយចុះមកនៅ៤៤៦នាក់។

បើទោះបីជាករណីឆ្លងថ្មីមានការថយចុះក៏ពិតមែនតែចំនួនករណីស្លាប់ហាក់មានការកើនឡើងគួរឲ្យព្រួយបារម្ភ។ ជាក់ស្តែងនៅថ្ងៃទី៧និងទី៨ខែឧសភាមិនមានអ្នកស្លាប់ទេតែថ្ងៃទី៩មានអ្នកស្លាប់៦នាក់ថ្ងៃទី១០មានអ្នកស្លាប់ចំនួន៦នាក់ថ្ងៃទី១១មានស្លាប់៥នាក់ ថ្ងៃទី១២មានស្លាប់៥នាក់និងថ្ងៃទី១៣មានស្លាប់ចំនួន៥នាក់ និង ថ្ងៃទី១៣មានស្លាប់ចំនួន៦នាក់។

បើតាមក្រសួងសុខាភិបាល នៅថ្ងៃទី១៣នេះ មិនត្រឹមចំនួនអ្នកឆ្លងថ្មីថយចុះប៉ុណ្ណោះទេ ក៏មានករណីជាសះស្បើយបានកើនឡើងចំនួន៩៨០នាក់ផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២១១៤១នាក់អ្នកជាសះស្បើយចំនួន៩៥១៩នាក់និងអ្នកស្លាប់កើនឡើងដល់១៤២នាក់៕
ដោយ ៖ សំអឿន





-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត