KPT+
មកដឹងមូលហេតុដែលនាំឱ្យមនុស្សកើតតាមខែទាំង១២តែងតែកើតទុក្ខ
នេះជាចំណុចខ្សោយដែលមនុស្សកើតក្នុងខែនីមួយៗមាន ជាពិសេសរឿងទូទៅមួយចំនួនដែលនាំឲ្យពួកគេកើតទុក្ខ៖
មករា
គេជាមនុស្សដែលគិតច្រើន និងមានការងារចាក់ស្រេះមុខក្រោយ ទើបតែងតែតានតឹង។ ជួនកាលបម្រុងនឹងធ្វើការនេះ ស្រាប់តែការងារនោះមកដល់។ ដល់តែអ៊ីចឹងទៅ មិនដឹងចាប់មួយណាទុកមួយណា។
កុម្ភៈ
គេឧស្សាហ៍ខូចចិត្ត ក៏ព្រោះមនុស្សជុំវិញមិនសូវឲ្យតម្លៃ ឬចាត់ទុកគេជាមនុស្សអន់ជាដើម។ មនុស្សម្នាច្រើនតែព្រងើយកន្តើយនឹងក្រុមនេះ ទើបពេលខ្លះគេអាក់អន់ចិត្ត និងក្លាយជាមនុស្សនិយាយតិចជាងមុន។
មីនា
ក្រុមនេះវិញ សៅហ្មងតែនឹងរឿងអនាគតជ្រុលហួសហេតុ។ គេមិនខ្វល់នឹងអតីតបែបណា ក៏មិនសូវយកចិត្តទុកដាក់ជាមួយបច្ចុប្បន្ន ទើបគេរមែងតែលតោលៗ ព្រួយចិត្តច្រើន ព្រោះផ្ដោតលើអនាគតខ្លាំងពេក។
មេសា
មូលហេតុធំបំផុតដែលមេសាមិនសូវមានសុភមង្គល ដោយសារតែគេមិនព្រមទទួលយកលទ្ធផលបានមក ព្រោះគិតថាខ្លួនគេសក្ដិសមនឹងបានអ្វីដែលច្រើនជាងនេះ។ មួយវិញទៀត ដោយសារក្ដីសុបិនហាក់នៅឆ្ងាយមិនងាយសម្រេចបាន ទើបគេចេះតែគិតច្រើន។
ឧសភា
ជាមនុស្សរឹងរូស ក៏មិនចំណូលការប្រឈមនឹងភាពលំបាកឬបញ្ហាដែរ។ ជាញឹកញាប់ពេលឧបសគ្គកើតមានម្ដងៗ គេធុញថប់ និងព្យាយាមគេចវេះ ទើបគេតែងតែកើតទុក្ខ ព្រោះបញ្ហាមិនបានចប់ទៅ។
មិថុនា
គេចំណាយពេលច្រើនដើម្បីព្យាយាមផ្គាប់ចិត្តអ្នកដទៃ ព្រោះចូលចិត្តគិតថាគ្រប់គ្នាសុទ្ធតែសំខាន់សម្រាប់ខ្លួន។ ដោយសាររវល់តែខ្វាយខ្វល់ជាមួយអ្នកដទៃច្រើនពេក ទើបពេលអ្នកទាំងនោះអត់ care គេកើតចិត្តព្រួយតែឯង។
កក្កដា
ជាមនុស្សពេញដោយក្ដីអាណិតអាសូរ និងមានចិត្តល្អប្រពៃណាស់ ហើយជាទូទៅគេចូលចិត្តជួយដោះស្រាយភាពតានតឹងរបស់អ្នកផ្សេង។ ដោយសារគេប្រកាន់ចរិតវិជ្ជមានបែបទើបពេលខ្លះគេភ្លេចបំពេញសេចក្ដីតម្រូវការរបស់ខ្លួនឯង។ លុះដល់ពេលគេត្រូវការអ្នកដទៃវិញម្ដង មិនឃើញនរណាលេចមុខមក ទើបគេតែងតែខកចិត្ត។
សីហា
ជាបុគ្គលម្នាក់កើតទុក្ខញឹកញាប់ដោយសារតែមិនព្រមបោះចោលអតីតកាល។ គេរមែងខ្វល់លើបទពិសោធន៍អវិជ្ជមានកាលពីអតីត ហើយចូលចិត្តណាស់យប់ឡើងគេងគិត បញ្ឈរភ្នែកពីរឿងមិនអាចត្រឡប់។
កញ្ញា
ចំណែកក្រុមនេះរមែងសៅហ្មងដោយសារមិនសូវមានឱកាសបញ្ចេញសមត្ថភាពរបស់ខ្លួនឲ្យអ្នកដទៃបានឃើញ។ គេថប់ទ្រូងព្រោះកប់អារម្មណ៍ទាំងវិជ្ជមាននិងអវិជ្ជមានច្រើនពេក និងមិនមានអ្នកចែករំលែកជាមួយ។
តុលា
ជាមនុស្សនិយមតាមចិត្តអ្នកដទៃ ហើយខ្លាចគេអន់ចិត្ត និងខ្លាចគេមិនសុខសប្បាយ។ ចុងក្រោយខ្លួនឯងរែកពន់ទុក្ខតែឯង ព្រោះផ្គាប់ចិត្តគេយ៉ាងណា ក៏ផ្គាប់មិនចេះត្រូវ។
វិច្ឆិកា
ម្នាក់ឯណេះវិញ ច្រើនតែឲ្យតម្លៃគំនិតរបស់អ្នកដទៃ ទុកជម្រើសឲ្យគេមុន តែគេឯណោះអត់ខ្វល់ថាយើងកើតអីទេ ហេតុនេះហើយទើបគេច្រើនតែខកចិត្តជាញឹកញយណាស់។
ធ្នូ
ជាមនុស្សដែលកើតទុក្ខរឿយៗដោយសារមិនពេញចិត្តនឹងអ្វីដែលខ្លួនមាន។ សុភមង្គលរបស់គេរមែងផ្ញើលើអ្នកផ្សេង ហើយជាញឹកញាប់ គេចូលចិត្តប្រៀបផ្ទឹមខ្លួនជាមួយអ្នកដទៃ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ដឹងខ្ទេច! ចរិតពិតអ្នកកើតខែមករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ