ព័ត៌មានជាតិ
អាវុធហត្ថស្រុកស្អាងឃាត់ខ្លួនស្ត្រីម្នាក់តាមដីកាសាលាដំបូងខេត្តកណ្តាល
ស្ត្រីសង្ស័យម្នាក់ ត្រូវបានកងរាជអាវុធហត្ថស្រុកស្អាង ខេត្តកណ្ដាល ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ូ ផល្លី ធ្វើការឃាត់ខ្លួនតាមអំណាចដីកា បង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ពីបទរំលោភលើលំនៅដ្ឋាន និងបរិហារកេរ្តិ៍ជាធារណៈ ។
ការឃាត់ខ្លួនបានធ្វើឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចភូមិព្រែកខ្សេវ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ស្ត្រីសង្ស័យឈ្មោះ ហុក ស្រីណុច អាយុ២៦ឆ្នាំ រស់នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្អាង បានឲ្យដឹងថា ការឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ ធ្វើឡើងតាមអំណាចដីកា ឲ្យនាំខ្លួនលេខ ៨០២ ដប.នខ ចុះថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោក ជួន វណ្ណះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ដោយជាប់ចោទពីបទ រំលោភលើលំនៅដ្ឋាន និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តទៅកាលពីថ្ងៃទី៦ខែកុម្ភះ ឆ្នាំ២០២០ នៅចំណុចភូមិទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកបន្តថា ស្ត្រីសង្ស័យ នឹងត្រូវបញ្ជូនទៅសាលាដំបូង ខេត្តកណ្ដាលដើម្បីចាត់ការតាមនីតិវិធី ៕
អត្ថបទ ៖ ឌីរៀ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត