Connect with us

កូវីដ-១៩

វៀតណាមកាន់តែបារម្ភ អ្នកឆ្លងកូវីដភាគច្រើនមិនបញ្ចេញរោគសញ្ញា

បានផុស

នៅ

ប្រហែល៦០ភាគរយនៃករណីឆ្លងវីរុសកូវីដ-១៩ក្នុងការផ្ទុះឡើងចុងក្រោយបង្អស់របស់ប្រទេសវៀតណាម គឺមិនបញ្ចេញរោគសញ្ញាទេ ដែលនេះបានបង្កជាបញ្ហាប្រឈមបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងតាមដាននិងពិនិត្យរបស់ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំងឺកូវីដប្រមាណ១,០០០នាក់ កំពុងត្រូវបានព្យាបាលនៅតាមមណ្ឌលវេជ្ជសាស្រ្តចំនួន៥០កន្លែងទូទាំងប្រទេស ខណៈមន្ទីរពេទ្យជាតិក្រុងហាណូយ កំពុងដោះស្រាយជាមួយអ្នកជំងឺដ៏ច្រើន។

ក្រសួងនិយាយថា ប្រហែលពាក់កណ្តាលនៃករណីដែលកំពុងព្យាបាលទាំងនេះ គឺមិនបញ្ចេញរោគសញ្ញា។

លោក Nguyen Van Kinh ដែលជាផ្នែកមួយនៃក្រុមអ្នកជំនាញ ទទួលខុសត្រូវចំពោះការធ្វើរោគវិនិច្ឆ័យលើអ្នកជំងឺកូវីដ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការមិនចេញរោគសញ្ញា គឺជាបញ្ហាប្រឈមសម្រាប់ដំណើរការពិនិត្យនៅតាមមន្ទីរពេទ្យ។

លោកនិយាយថា មានករណីជាច្រើន ដែលសូម្បីតែការស្កេនកាំរស្មី X សួត ក៏មិនបង្ហាញពីស្ថានភាពនៃការឆ្លងរបស់ពួកគេដែរ។ ហើយនៅពេលពិនិត្យឃើញ វាហួសពេលទៅហើយ។

ចំណែកលោក Nguyen Hong Ha អនុប្រធានសមាគមជំងឺឆ្លងវៀតណាម បាននិយាយថា ករណីមិនចេញរោគសញ្ញានេះ បានធ្វើឲ្យមានផលពិបាកក្នុងការរកឲ្យឃើញ​ និងតាមដានទំនាក់ទំនង។

លោកនិយាយថា “ប្រសិនបើយើងរង់ចាំតែមនុស្សបង្ហាញរោគសញ្ញាដូចជាគ្រុនក្តៅ ក្អកឬពិបាកដកដង្ហើមនោះ យើងប្រាកដជាពិបាកទប់ស្កាត់ការឆ្លងរោគ”។

គួរបញ្ជាក់ថា ក្នុងរលកចុងក្រោយនៃជំងឺកូវីដ-១៩ ប្រទេសវៀតណាម បានកត់ត្រាការឆ្លងក្នុងសហគមន៍ចំនួន៦៦៥ករណី នៅ២៦ទីតាំង ចាប់តាំងពីចុងខែមុនមក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ កូវីដផ្ទុះឡើងជាថ្មីនៅវៀតណាម ២៤ម៉ោងចុងក្រោយ រកឃើញការឆ្លងក្នុងសហគមន៍ជាង ១០០ករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម