KPT+
ខ្ញុំមានជំងឺផ្លូវចិត្ត តើគួរសុំបែកគ្នាជាមួយដៃគូឬអត់?
ចម្លើយគឺ នៅលើសាម៉ីខ្លួនស្រាប់! គួរបែកឬបន្ត ឬត្រូវប្រាប់ដៃគូឲ្យត្រង់ថាយើងណុងមានជំងឺផ្លូវចិត្ត។ រឿងងាយគ្រាន់តែប្រាប់គឺចប់ តែអ្វីដែលពិបាកគឺត្រូវប្រាប់ទៅកាន់មនុស្សដែលអ្នកស្រលាញ់ថា អ្នកជាមនុស្សដែលមានជំងឺផ្លូវចិត្ត។ ប្រាប់ក៏ឈឺ មិនប្រាប់ក៏ឈឺ ចុះបើប្រាប់គេ ជឿអត់ ? ចុះគេព្រមបែកគ្នាជាមួយអ្នកអត់? តើអ្នកអាចធ្វើឲ្យគេឈឺចាប់ ព្រោះជំងឺនេះឬអត់?

មានសំណួររាប់លាន បានចោទសួរមកអ្នក ពេលនេះអ្នកនឹងស្ថិតនៅអារម្មណ៍មួយដែលពិបាកបែងចែក ថាតើគួរសម្រេចចិត្តបែកគ្នាជាមួយដៃគូពិតមែន? ក៏ព្រោះអ្នកជាមនុស្សបាក់ទឹកចិត្ត? គ្មានជំនឿចិត្តថានឹងដើរទៅមុខជាមួយដៃគូបន្តទៀត។ នៅពេលនរណាម្នាក់ ក្នុងចំណោមអ្នកទាំងពីរ កំពុងតែឆ្លងកាត់ពេលវេលាដ៏ងងឹតនេះ ម្នាក់ទៀតនឹងមិនបោះបង់អ្នកចោលឡើយ ដោយគេមិនទុកឲ្យអ្នកនៅម្នាក់ឯងរងទុក្ខនោះទេ។ អ្នកត្រូវគិតថា ទាំងពីរនាក់គឺជាកម្លាំងចិត្តឲ្យគ្នាទៅវិញទៅមក។ អ្នកគួរតែនៅក្បែរគ្នា ហើយមិនរត់ទៅណាចោលគ្នា ពេលគ្រោះថ្នាក់កើតមានចំពោះមុខ។ ត្រូវចងចាំ ជីវិតមិនមែនជាការដើរកម្សាន្តនៅឧទ្យាននៃជំងឺផ្លូវចិត្តនោះទេ។
សុខភាពផ្លូវចិត្តនិងទំនាក់ទំនង

អ្នកមិនគួរបណ្ដោយឲ្យការធ្លាក់ទឹកចិត្ត ជាបន្ទាត់គូសខណ្ឌរវាងទំនាក់ទំនងអ្នកទាំងពីរឡើយ។ អ្នកទទួលរងពីការថប់បារម្ភទូទៅ ហើយវាប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកយ៉ាងខ្លាំង គួរតែដល់ពេលដែលនិយាយដល់វាហើយ!
នៅពេលអ្នកនិយាយប្រាប់ដៃគូ យើងជឿជាក់ថាពួកគេនឹងយល់ហើយគាំទ្រមកវិញ រួមទាំងព្យាបាលទាំងអស់គ្នាថែមទៀត។ ដូច្នេះប្រសិនបើអ្នកកំពុងទទួលរងសំពាធពីជំងឺផ្លូវចិត្ត សូមព្យាបាលវាដូចគ្នានឹងជំងឺដទៃទៀតដែរ។
កុំទុកចោល កុំភ័យកុំស្លន់ស្លោ ចូរប្រាប់ដៃគូដោយស្មោះត្រង់ នឹងព្យាយាមចែករំលែកទុក្ខសោកទាំងអស់គ្នា។

អ្នកត្រូវតែទទួលជំនួយពីដៃគូ អ្នកមិនអាចនៅម្នាក់ឯង ក្នុងការប្រយុទ្ធនេះបានទេ ហើយអ្នកក៏មិនអាចឈ្នះការប្រយុទ្ធនេះ តែម្នាក់ឯងបានដែរ ដាច់ខាតត្រូវតែទទួលជំនួយពីដៃគូ។
អ្នកត្រូវតែក្លាហានប្រាប់ពួកគេពីអារម្មណ៍របស់ខ្លួនឯង និងសារៈសំខាន់ដែលពួកគេមានសម្រាប់អ្នក។
តស៊ូប្រយុទ្ធជាមួយគ្នាហើយឆ្លងកាត់វា

កុំមានគំនិតគិតថា ការបែកបាក់គ្នាអាចជួយបាន ព្រោះដៃគូរបស់អ្នកគេស្រលាញ់និងគាំទ្រអ្នក។ គាត់ដឹងពីអ្វីដែលធ្វើឲ្យអ្នកភ័យខ្លាច ហើយគាត់ដឹងពីរឿងទាំងនោះ ដែលមាននៅក្នុងចិត្តរបស់អ្នក។ គាត់នឹងនៅទីនោះជានិច្ចសម្រាប់អ្នក ហើយឈរក្បែរគ្នាទៅវិញទៅមក។
សូមចងចាំថា ដៃគូមិនត្រូវការអ្វីទៀតទេ ក្រៅពីការទុកចិត្តនិងជំនឿរបស់អ្នកលើការពិត ដែលថាគាត់នៅទីនេះសម្រាប់អ្នកជានិច្ច ។ គាត់មិនខ្លាចជំងឺផ្លូវចិត្តរបស់អ្នកទេ អ្វីដែលគាត់ខ្លាច គឺបាត់បង់អ្នកទៅវិញទេ។ ដូច្នេះ រឹងមាំឡើង ហើយរក្សាក្ដីសង្ឃឹមប្រយុទ្ធរួមគ្នា ជាមួយដៃគូអ្នករហូតទៅ។
ខ្ញុំជឿជាក់ថាអ្នកអាចធ្វើបាន ក្រោយពីបានអានអត្ថបទមួយនេះ ប្រសិនបើអ្នកកំពុងតែស្ថិតនៅស្ថានភាពនៃជំងឺផ្លូវចិត្តកំពុងតែរាតត្បាតរាងកាយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្វែងរកការជួយសង្គ្រោះ បើខ្លួនអ្នក ឬមនុស្សដែលអ្នកស្គាល់មានគំនិតចង់សម្លាប់ខ្លួន
ចុចអាន៖ឃុំខ្លួនក្នុងភាពឯកាហួសហេតុពេក អាចវិវត្តជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរបាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ