Connect with us

កូវីដ-១៩

ខេត្តកំពង់ចាមមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ចំនួន៣០នាក់នៅថ្ងៃនេះ

បានផុស

នៅ

កំពង់ចាម៖ អ្នកជំងឺកូវីដ១៩ដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យមេគង្គ ខេត្តកំពង់ចាម   នៅថ្ងៃទី១៥  ខែឧសភានេះ មានអ្នកជំងឺកូវីដ១៩ចំនួន៣០នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួន តែត្រូវបន្តធ្វើចត្តាឡីស័ករយ:ពេលពីរសប្តាហ៍នៅតាមផ្ទះបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានឱ្យដឹងនៅថ្ងៃទី១៥  ឧសភាថា អ្នកជំងឺដែលបានជាសះស្បើយទាំង៣០នាក់ មានអ្នករស់នៅស្រុកកងមាសចំនួន១៣ នាក់ ស្រុកកំពង់សៀមចំនួន២នាក់ ស្រុកបាធាយចំនួន៤នាក់ ស្រុកស្រីសន្ធរចំនួន៧នាក់ និងស្រុកចម្ការលើចំនួន៤នាក់។ ក្នុងនោះមានកុមារអាយុក្រោម១៨ឆ្នាំចំនួន៤នាក់ កុមារីចំនួន២នាក់។

ថ្ងៃនេះជាលើកដំបូងដែលមានអ្នកជំងឺកូវីដ១៩បានជាសះស្បើយទ្រង់ទ្រាយធំបែបនេះ ដោយ សារតែមានការយកចិត្តទុកដាក់ ជាមួយនឹងការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃរបស់ក្រុមគ្រូពេទ្យជំនាញជួរមុខ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ឧសភា ខេត្តកំពង់ចាមមានអ្នកជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភ:សរុបចំនួន២០០នាក់ មានអ្នកជាសះស្បើយចំនួន៧៧នាក់ និងមានអ្នកស្លាប់ចំនួន២នាក់៕ 

អត្ថបទ  និង  រូបភាព៖ ហុង  ម៉េងហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម