Connect with us

កូវីដ-១៩

រងថ្មបាក់ពីឥណ្ឌា នេប៉ាល់​ រកឃើញការឆ្លងកូវីដជាង ៨,០០០ករណី ១០ថ្ងៃជាប់គ្នា

បានផុស

នៅ

ខណៈប្រទេសឥណ្ឌាកំពុងជួបវិបត្តិជំងឺកូវីដ-១៩រលកទី២ដ៏សាហាវ ប្រទេសនេប៉ាល់បានរាយការណ៍អំពីករណីឆ្លងវីរុសកូរ៉ូណាថ្មីជាង ៨,០០០ករណីរយៈពេល១០ថ្ងៃជាប់គ្នា។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងសុខាភិបាលនេប៉ាល់ កាលពីថ្ងៃសុក្រ។

មានការឆ្លងសរុប ៤៣៩,៦៥៨ករណីនិងការស្លាប់ ៤,៦៦៩នាក់នៅក្នុងប្រទេសនេប៉ាល់។ ប្រ​ហែល ២០ភាគរយនៃករណីសរុបរបស់ប្រទេសនេះ ត្រូវបានគេរាយការណ៍ត្រឹមរយៈពេល១០ថ្ងៃចុងក្រោយ ក៏ដូចជា១ភាគ៤នៃការស្លាប់ផងដែរ។

ប្រទេសនេះរំពឹងថា នឹងទទួលជំនួយអុកស៊ីសែនជាលើកទី២ ពីប្រទេសចិន ដែលជាផ្នែកមួយនៃអុកស៊ីសែនចំនួន២០,០០០ស៊ីឡាំង ដែលប្រទេសចិនសន្យាជួយដល់ នេប៉ាល់។

យោងតាមរូបថតមួយសន្លឹក ដែលត្រូវបានបង្ហោះដោយឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសនេប៉ាល់បានបង្ហាញថា ជំនួយជើងទី២ នឹងទៅដល់ទីក្រុង Kathmandu ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ស្របពេលជាមួយគ្នានោះ កាលពីថ្ងៃពុធ ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិទទួលបន្ទុកដោះស្រាយបញ្ហាកូវីដ-១៩ លោក Jeremy Konyndyk បានប្រាប់គណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាថា ប្រទេសនេប៉ាល់រួមជាមួយឥណ្ឌា គឺមាន “អាទិភាពខ្ពស់បំផុតនៅពេលនេះ” ក្នុងការទទួលបានជំនួយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ ថ្ងៃសៅរ៍នេះ ថៃ រកឃើញអ្នកឆ្លងកូវីដដល់ទៅ ជាង៣ពាន់ករណី និងស្លាប់១៧នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ មាស វីរិទ្ធ អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ទទួល​ចំណេះដឹង​លើ​ការងារ​ផ្សព្វផ្សាយ អប់រំ និងការប្រើប្រាស់App NoDrug

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តើ​រុស្ស៊ី​និង​​អ៊ុយក្រែន​ខូច​ខាត​អ្វីខ្លះ​នៅ​​​​​ខែ​វិច្ឆិកា​​​​និង​សមរភូមិនៅ​ Kursk ទឹកដីរុស្ស៊ី​​?

សេដ្ឋកិច្ច៣ ម៉ោង មុន

កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥,៣ លាននាក់ ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ស្រីភីម ស្រាយចម្ងល់ក្រោយមានគេសួរថាបានទៅសួរសុខទុក្ខអតីតស្វាមីឬអត់?

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្នើភាគីចិនទទួលយកកម្មសិក្សាការីកម្ពុជាមកសិក្សានៅសាលាមជ្ឈិមបក្សចិន

Sokha Hotels

ព័ត៌មានពេញនិយម