កូវីដ-១៩
មួយខែនេះ ឃាត់ខ្លួនមនុស្សជិត ២០០០នាក់ ល្មើសបម្រាមគោចរនិងបម្រាមបិទខ្ទប់
ភ្នំពេញ៖ នៅក្នុងរយៈពេល១ខែនេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សជិត ២០០០នាក់ ដែលបានល្មើសបម្រាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញ និងបម្រាមបិទខ្ទប់របស់រាជរដ្ឋាភិបាល។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ឧសភានេះថា ចាប់ពីថ្ងៃទី១៥ខែមេសា រហូតមកដល់ព្រឹកថ្ងៃទី១៥ខែឧសភានេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋ ដែលបានល្មើសនឹងបម្រាមគោចរនិងបម្រាមបិទខ្ទប់របស់រាជរដ្ឋាភិបាលចំនួន១៨៧៨នាក់ ក្នុងនោះតុលាការឃុំខ្លួនចំនួន១១នាក់ កំពុងសាកសួរនៅតុលាការចំនួន៣នាក់ ណែនាំអប់រំឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញចំនួន ១២៣៨នាក់ បញ្ជួនទៅធ្វើចត្តាឡីស័កចំនួន២៨៩នាក់ ធ្វើការពិន័យអន្តរកាលចំនួន៣៣៣នាក់ និងបញ្ជួនទៅព្យាបាលជំងឺកូវីដ ១៩ចំនួន៤នាក់។

អ្នកនាំពាក្យរូបនេះបានឱ្យដឹងថា ចំនួនមនុស្សដែលសមត្ថកិច្ចឃាត់ខ្លួននេះ ចែកជាពីរដំណាក់កាល។ ទី១ការបិទខ្ទប់របស់រាជរដ្ឋាភិបាលនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ចាប់ពីថ្ងៃទី១៥ខែមេសារហូតដល់ថ្ងៃទី៥ឧសភានិងដំណាក់កាលទី២ ចាប់ពីថ្ងៃទី៦ខែឧសភារហូតដល់ថ្ងៃទី១៥ខែឧសភា ដែលសាលារាជធានីភ្នំពេញបានបន្តអនុវត្តបម្រាមគោចរចាប់ពីម៉ោង៨យប់រហូត ដល់ម៉ោង៣ទៀបភ្លឺ។

លោកបានបន្ថែមថា សមត្ថកិច្ចនៅតែបន្តអនុវត្តល្បាតតាមតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងជាប្រចាំពិសេសអនុវត្តបម្រាមគោចរពេលយប់ ពីម៉ោង៨យប់ដល់ម៉ោង៣ទៀបភ្លឺ តាមបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ស ថេត ស្នងការរាជធានីភ្នំពេញ។ ក្នុងនោះមានការចល័តកងកម្លាំងសមត្ថកិច្ចរាល់យប់ នៅគ្រប់ខណ្ឌដែលដឹកនាំដោយស្នងការរង ដើម្បីត្រួតពិនិត្យការអនុវត្តបម្រាមគោលចរនេះ។
អ្នកនាំពាក្យស្នងការរាជធានី ក៏អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យបានខ្ជាប់ខ្ជួនចៀសវាងការផាកពិន័យ ក្នុងពេលដែលសមត្ថកិច្ចចុះល្បាតគ្រប់កន្លែង៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត