Connect with us

KPT+

មុន​សាក់​ចិញ្ចើម គួរ​ដឹង​ពី​គុណ​សម្បត្តិ និង​គុណវិបត្តិ​ទាំងនេះ

បានផុស

នៅ

សម័យ​មុន​ សាក់​ចិញ្ចើម ជាចំណូល​ចិត្ត​របស់​ស្រីៗ​វ័យ​កណ្តាល ប៉ុន្តែ​សម័យនេះ វ័យក្មេងក៏​ចូលចិត្ត​សាក់​ចិញ្ចើមដែរ។ យ៉ាង​ណាក៏ដោយ គួរ​ស្វែងយល់​ពីគុណសម្បត្តិ និងគុណវិបត្តិ មុនសម្រេចចិត្តសាក់​ចិញ្ចើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- សាក់​ចិញ្ចើម​សម័យ​ទំនើប

ការ​សាក់​​ចិញ្ចើមកំពុងពេញ​និយម​ខ្លាំង ​ដោយ​បច្ចុប្បន្ន មាន​ច្រើន​ប្រភេទ​ ដូចជា ​សាក់​ចិញ្ចើម​បែប​ 3D ​និង​សាក់​ពណ៌​ទឹកក្រូច (Pigment Embroidery) មនុស្ស​មួយ​ចំនួន​ហៅ​ថា Microblading Embroidery។

​អំឡុង​ទសវត្ស​ឆ្នាំ​ ៦០​-​៧០​ ការ​សាក់​ចិញ្ចើម​ គឺប្រើ​ទឹក​ពណ៌​ខ្មៅ​លាយ​ខៀវ ​តែ​យូរ​ទៅ​នឹង​ហើរ​ពណ៌​អស់។ ​បច្ចុប្បន្ន​ ដោយ​សារ​បច្ចេក​វិទ្យា​កាន់​តែ​ទំនើប គេ​ប្រើ​បច្ចេកទេស​ចាក់​ម្ជុល​ចូល​ក្នុង​ស្បែក ធ្វើ​ឲ្យ​​មើល​ទៅ​ដូច​ចិញ្ចើម​ធម្មជាតិ​ពិតៗ​ ស៊ីគ្នា​ជាមួយ​ស្បែក​ និង​សក់​តែ​ម្តង។ ការ​សាក់​ចិញ្ចើម​ មាន​ប្រយោជន៍ចំពោះស្រីៗ​មាន​​ចិញ្ចើម​ស្ដើង ​​ចង់​បានចិញ្ចើម​ក្រាស់​ ឬ​កាន់​តែ​ខ្មៅ​ជាង​មុន​។

២- ត្រូវរៀប​ចំ​អ្វី​ខ្លះ​មុខ​សាក់ចិញ្ចើម?

អ្វី​ត្រូវ​ធ្វើ ​គឺ​ត្រូវឲ្យ​​ច្បាស់​ក្នុង​ចិត្ត​ថា ​គួរទៅ​រក​សេវាកម្ម​សាក់​ចិញ្ចើម​នៅ​ទីណាទើប​ល្អ ហាង​កែ​សម្ផស្ស​មាន​សេវា​កម្មនេះ​ គួរ​ឲ្យ​​ទុកចិត្ត​ដែរទេ? ហើយ​ពេល​វេលា​ណា​សមស្រប​សម្រាប់យើង ខណៈ​ព័ត៌មាន​ទាំងអស់​នេះ​ អាច​ស្វែងរក​បាន​តាម​អ៊ីនធឺណិត ឬទស្សនាវដ្តី ក៏​ដូច​ជា​បណ្តាញ​សង្គម​ផងដែរ។ ​ចាំ​ថា​ មិន​គួរ​សាក់​ចិញ្ចើម​ ១ថ្ងៃ ​មុន​ពេល​ទៅ​លេង​សមុទ្រ​នោះ​ទេ។ មួយ​ទៀត​ ចំពោះ​តម្លៃ​ អាច​ប្រែប្រួល​​ទៅ​តាម​ទឹក​ដៃ​​ជាង និង​​បទពិសោធ ក៏​ដូច​ជា​យីហោ​ហាង​ ជាដើម។

៣- គុណ​សម្បត្តិសាក់ចិញ្ចើម

សាក់​ចិញ្ចើម មាន​គុណសម្បត្តិ​​ជួយ​ស្រីៗអស់​ក្ដី​កង្វល់​នឹង​បញ្ហា​កោ​ររោមចិញ្ចើម​។ មិន​ចាំបាច់​ខ្ជះខ្ជាយ​លុយ​ទាំងដុល​ទៅលើ​ផលិតផល​កែ​សម្ផស្ស ​ដូចជា ​ក្រែម ​និង​ម្សៅ​លាប​រោមចិញ្ចើម​ជាដើម។ ​អាច​ចំណេញ​ពេល​ដល់​ទៅ​ ២០​នាទី​ រៀង​រាល់ថ្ងៃ ​ដោយ​មិន​បារម្ភ​អំពី​ការ​តុបតែង​ចិញ្ចើមមុន​ចេញ​ទៅ​ណា​ម្តងៗ​។ ជប់លៀង​លើ​ឆ្នេរខ្សាច់​ ក្រោមកម្ដៅ​ថ្ងៃ​​ខ្លាំង​ ក៏​លែង​ជា​ក្ដី​បារម្ភ​ដូច​គ្នា។

៤- គុណ​វិបត្តិ​សាក់​ចិញ្ចើម

គុណ​វិបត្តិចម្បង គឺ​សុវត្ថិភាព​យើង​តែ​ម្តង បើ​មាន​ការ​ថ្លោះធ្លោយ ធ្វើ​ឲ្យ​មុខ​មើល​ទៅ​មិន​ស្អាត ឬ​អាច​ឆ្លង​រោគ​ពី​ការ​ម្ជុលសាក់​ក៏​មាន។ ​ចាំ​ថា​ ការ​សាក់​ចិញ្ចើម ​ចាត់​ទុក​ថា​មាន​សុវត្ថិភាព​ ដរាបណា​យើងទៅ​ហាង​កែ​សម្ផស្ស​ដែលមាន​គុណភាព​ និង​កេរ្តិ៍ឈ្មោះ​ល្អ។

បើ​​ទៅ​រក​ហាង​កែ​សម្ផស្ស​មាន​តម្លៃ​ថោក គ្មាន​គុណភាព​ ​ត្រូវ​ប្រាកដ​ថា​ ឧបករណ៍​ប្រើសាក់​ចិញ្ចើម​ទាំង​នោះ​ ​មាន​សម្លាប់​មេរោគ​ត្រឹមត្រូវ ឬ​ការ​ព្យាបាល​ក្រោយ​សាក់​ចិញ្ចើម​ អាច​បង្ការ​​​ឆ្លង​រោគ ​ដូចជា​ ប្រតិកម្ម​អាលែកហ្ស៊ីដែរឬទេ៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖សូម​ប្រយ័ត្ន​ចំពោះ​មនុស្ស​ចាស់! បើ​មាន​សញ្ញា​ទាំងនេះ​ បញ្ជាក់​ថា​ជំងឺ​បាក់ទឹកចិត្ត​កំពុង​លុក​លុយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

យុវជន​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ នឹង​ទទួល​បាន​ជំនាញ​ជាក់លាក់​មួយ ឆាប់​មាន​ការងារ​ធ្វើ និង​មាន​ប្រាក់​ចំណូល​សមរម្យ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តើលោក​ដូណាល់ ត្រាំ ឬ​ក៏​លោកស្រី កាម៉ាឡា ហារីស នឹង​ក្លាយ​ជា​ប្រធាធិបតី​អាមេរិក​ទី​៤៧​?​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រវាង​លោក ត្រាំ និង​លោកស្រី ហារីស មួយ​ណាដែល​មេ​ដឹក​នាំ​ធំៗ​លើ​ពិភពលោក​ពេញ​ចិត្ត​ជាង?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ អាចឈ្នះអ្នកស្រី ហារីស ព្រោះ ៤ចំណុចសំខាន់នេះ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយតុលាការឱ្យនៅក្រៅឃុំ លោក ម៉ិច ដារ៉ា ត្រូវបានសម្ដេចធិបតី អនុញ្ញាតឱ្យជួបជជែកពីបញ្ហាសិទ្ធិសេរីភាព ទំនួលខុសត្រូវអ្នកសារព័ត៌មាន

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា

សន្តិសុខសង្គម១២ ម៉ោង មុន

អគ្គិភ័យឆេះផ្សារបឹងឈូក ក្នុងក្រុងបាត់ដំបង

ព័ត៌មានជាតិ៦ ម៉ោង មុន

បុគ្គល លី សាម៉េត សារភាពថា«ខ្លួនពិតជាបានយកឈ្មោះសម្ដេចតេជោ ទៅបោកលុយអ្នកដទៃ» និងសុំពេលព្យាបាលជំងឺមួយរយៈ រួចនឹងទៅទទួលទោសតាមផ្លូវច្បាប់

សន្តិសុខសង្គម៤ ម៉ោង មុន

ជំនន់ទឹកភ្លៀងកំពុងហូរកាត់ផ្លូវជាតិលេខ៣​ចន្លោះ​គីឡូម៉ែត្រ​ ៥៣​-៥៤​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយតុលាការឱ្យនៅក្រៅឃុំ លោក ម៉ិច ដារ៉ា ត្រូវបានសម្ដេចធិបតី អនុញ្ញាតឱ្យជួបជជែកពីបញ្ហាសិទ្ធិសេរីភាព ទំនួលខុសត្រូវអ្នកសារព័ត៌មាន

Sokha Hotels

ព័ត៌មានពេញនិយម