សុខភាព
លេបថ្នាំ Gluta ឲ្យស្បែកស អាចប៉ះពាល់ដល់ក្រពះពោះវៀនអត់?
មិនថា នារីៗ ឬបុរសៗទេ សម័យនេះ គឺម្នាក់ៗ សុទ្ធតែចង់បានស្បែកសស្អាតគ្រប់ៗគ្នា។ មានគ្នាយើងខ្លះ ហេតុតែចង់បានស្បែកសឆាប់ ហើយសខ្ចីដូចសំបកចេក ក៏សម្រេចចិត្តផឹកពពួកថ្នាំ gluta។ តើថ្នាំធ្វើឲ្យស្បែកស្អាតប្រភេទនេះ ប៉ះពាល់ដល់ក្រពះ-ពោះវៀនអត់?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ការលេបគ្រប់ប្រភេទថ្នាំ សុទ្ធតែបណ្តាលឲ្យមានផលវិបាក និងផលរំខានគ្រប់ប្រភេទទាំងអស់ មិនថាតិចឬច្រើននោះទេ រួមទាំងមានប្រតិកម្មថែមទៀតផង។ លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ផលរំខានដែលបណ្តាលមកពីការលេបថ្នាំមានដូចជា៖
– ឈឺពោះ
– ហើមពោះ
– រាករូស
– មានជាតិហ្គាស
– ប្រតិកម្ម រមាស់ ហើម
– ពេលខ្លះអាចប្រឈមនឹងបាត់បង់ជីវិតថែមទៀត។
ម៉្យាងវិញទៀត លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានឲ្យដឹងដែរថា ការលេបថ្នាំ Gluta មិនសូវបានផល ធ្វើឲ្យស្បែកសនោះទេ ព្រោះពោះវៀនមិនសូវស្រូបជាតិ Gluta ទេ៕
ចុចអាន៖មុនពេលហ៊ានចាក់ឬលេប Gluta បានដឹងពីការពិតគួរព្រឺខ្លាចនេះឬនៅ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២៣ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ