Connect with us

កូវីដ-១៩

កាន់តែបារម្ភ! ជំងឺផ្សិតខ្មៅ សម្លាប់មនុស្សច្រើនឡើងៗនៅ ឥណ្ឌា

បានផុស

នៅ

មន្រ្តីនាយកដ្ឋានសុខាភិបាលជាន់ខ្ពស់ឥណ្ឌា បាននិយាយកាលពីថ្ងៃសុក្រថា មានមនុស្សចំនួន៥២នាក់ហើយបានស្លាប់ដោយសារជំងឺដុះផ្សិតដ៏គ្រោះថ្នាក់ឈ្មោះ Mucormycosis នៅក្នុងរដ្ឋ Maharashtra ចាប់តាំងពីការផ្ទុះជំងឺកូវីដ-១៩ កាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺ Mucormycosis ដែលក៏ត្រូវបានគេស្គាល់ផងដែរថាជា “ជំងឺផ្សិតខ្មៅ” បានក្លាយជាប្រធានបទយ៉ាងក្តៅគគុក បន្ទាប់ពីអ្នកជាសះស្បើយពីជំងឺកូវីដ-១៩មួយចំនួន ត្រូវបានគេរកឃើញថា ឆ្លងជំងឺនេះដែលមានរោគសញ្ញាដូចជាឈឺក្បាល ក្តៅខ្លួន ឈឺនៅក្រោមភ្នែក តឹងច្រមុះឬស្ទះប្រហោងឆ្អឹង និងមើលលែងឃើញ ហើយករណីខ្លះឈានដល់ការស្លាប់។

នេះជាលើកដំបូងហើយ ដែលមន្ទីរសុខាភិបាលរបស់រដ្ឋ បានចងក្រងបញ្ជីនៃការស្លាប់បណ្តាលមកពីជំងឺ ផ្សិតខ្មៅ។

កាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃរដ្ឋ Maharashtra លោក Rajesh Tope បាននិយាយថា មានករណីជំងឺផ្សិតខ្មៅចំនួន១,៥០០ករណីនៅក្នុងរដ្ឋនេះ ដែលកំពុងស្ថិតក្នុងរលកទី២ដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។

ការកើនឡើងនូវករណី Mucormycosis ត្រូវបានគេរំពឹងថា នឹងដាក់បន្ទុកបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលរបស់រដ្ឋនេះ។

អ្នកជំងឺទាំង៥២នាក់បានស្លាប់ បន្ទាប់ពីផ្ទុះការឆ្លងរាលដាល នៃជំងឺកូវីដ-១៩នៅក្នុងប្រទេសនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ការស្លាប់គឺមានតិចតួចបំផុតនៅឆ្នាំ២០២០ ក្នុងរដ្ឋ Maharashtra។

យោងតាមអ្នកជំនាញផ្នែកសុខភាពបានឲ្យដឹងថា ជំងឺ Mucormycosis ភាគច្រើនត្រូវបានរកឃើញក្នុងចំណោមអ្នកជំងឺដែលមានរោគទឹកនោមផ្អែម ឡើងជាតិស្ករ និងកម្រិតជាតិដែកនៅក្នុងឈាមកើនឡើង។

អ្នកជំងឺដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ គឺងាយនឹងឆ្លងជំងឺនេះណាស់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Hindu

ចុចអាន៖ រងថ្មបាក់ពីឥណ្ឌា នេប៉ាល់ រកឃើញការឆ្លងកូវីដជាង ៨,០០០ករណី ១០ថ្ងៃជាប់គ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម