កូវីដ-១៩
លោកស្រីឱ វណ្ណឌីន ៖ ពលរដ្ឋគួរតែពាក់ម៉ាសល្អជាងពាក់ម៉ាស៊ីនដកដង្ហើមនៅកន្លែងសង្គ្រោះបន្ទាន់
ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានណែនាំដល់ប្រជាពលរដ្ឋត្រូវពាក់ម៉ាសឲ្យបានគ្រប់ៗគ្នាដើម្បីការពារពីការចម្លងជំងឺកូវីដ ១៩ដ៏កាចសាហានេះវាប្រសើរជាងពាក់ម៉ាស៊ីនដកដង្ហើមនៅកន្លែងសង្គ្រោះ បន្ទាន់ដែរ។
លោកស្រីបានបន្តថា «ពាក់ម៉ាសល្អជាងពាក់ម៉ាស៊ីនដកដង្ហើមនៅផ្ទះប្រសើរជាងនៅកន្លែងសង្គ្រោះបន្ទាន់ការពារប្រសើរជាងការព្យាបាលមិនមែនបម្រាមគោចរទេតែជាការថែទាំខ្លួន»។
ការលើកឡើងរបស់លោកស្រីនេះ គឺជាការដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាមួយចំនួនមានការធ្វេសប្រហែសមិនព្រមអនុវត្តតាមវិធានការនិងការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជាប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន ពិសេសវិធានការ៣កុំ៣ការពារដែលជាវិធានការដ៏មានសារសំខាន់ក្នុងការការពារការឆ្លងជំងឺកូវីដ ១៩ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតខណៈអត្រាឆ្លងនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានការធ្លាក់ចុះជាបន្តបន្ទាប់។
លោកស្រី បានលើកឡើងទៀតថា ប្រជាពលរដ្ឋកុំអាលត្រេកអរជាមួយការធ្លាក់ចុះនៃអត្រាឆ្លងជំងឺកូវីដ ១៩ ហើយត្រូវប្រកាន់ស្មារតីប្រុងប្រយ័ត្នជាប់ជាប្រចាំ ដើម្បីកុំឱ្យមេរោគនេះរីករាលដាលឡើងជាថ្មីពិសេសមេរោគកូវីដ ១៩ បំប្លែងថ្មី។
លោកស្រី បានក្រើនរំលឹកថា«ឃើញធ្លាក់ចុះបន្តិចហើយ តែកុំអាលអរ ត្រូវតែខិតខំជំរុញការងារការពាររបស់យើងនេះឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីឱ្យការធ្លាក់ចុះនេះវាធ្លាក់ចុះពិតប្រាកដ ឱ្យវាធ្លាក់អស់តែម្តង។ ហើយមិនត្រឹមតែធ្លាក់អស់ទេ គឺការពារវាកុំឱ្យងើបមកវិញ អាហ្នឹងគឺសំខាន់ណាស់ ទី១ ឱ្យធ្លាក់ហើយ ទី២ កុំឱ្យវាហក់ឡើងមកវិញ»។
យ៉ាងណាក៏ដោយលោកស្រីបានក្រើនរំលឹកប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នកាន់តែខ្ពស់បន្ថែមទៀត លើមេរោគបំប្លែងថ្មី ព្រោះមេរោគនេះសូម្បីតែអង្គការសុខភាពពិភពលោក ក៏បារម្ភដែរដោយសារវាមានការចម្លង និងការរីករាលដាលមានសភាពលឿន។
គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ ១៩សរុបចំនួន២១៨៣៤នាក់អ្នកជាសះស្បើយចំនួន១០៧៤០នាក់និងអ្នកស្លាប់ចំនួន១៤៧នាក់៕
ដោយ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត