កូវីដ-១៩
ខេត្តកំពង់ស្ពឺបិទទីតាំងពិនិត្យព្យាបាលជំងឺ៣កន្លែង ជាបណ្តោះអាសន្នក្រោយមានពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩
រដ្ឋបាលខេត្តកំពង់ស្ពឺបានសម្រេចផ្អាកជាបណ្តោះអាសន្នទីតាំងពិនិត្យព្យាបាលជំងឺចំនួន៣កន្លែងដែលស្ថិតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺដោយសារទីតាំងទាំងនេះមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ ១៩។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងនៅក្នុងសេចក្តីជួនដំណឹងចុះថ្ងៃទី១៥ឧសភាថា «ត្រូវបានផ្អាកជាបណ្ដោះអាសន្នទីតាំងពិនិត្យព្យាបាលជំងឺ ចំនួន៣កន្លែងនៅក្នុងស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺដែលមានអ្នកជំងឺកូវីដ១៩ បានចូលទៅពិនិត្យនិងសំរាកព្យាបាលនៅទីនោះទី១.មន្ទីរព្យាបាលស្លាបលែង ដែលមានទីតាំងនៅក្នុងផ្សារស្លាបលែង ភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋទី២.មន្ទីរព្យាបាលអម្រឹត២មានទីតាំងនៅក្នុងផ្សារស្លាបលែងភូមិផ្សារស្លាបលែងឃុំស្វាយរំពារ ស្រុកបរសេដ្ឋនិងទី៣ គ្លីនិចពិគ្រោះនិងព្យាបាលជំងឺទូទៅទ្រី ស៊ឹមហុងស្ថិតនៅក្នុងភូមិព្រះម្លប់ឃុំភារីមានជ័យស្រុកបរសេដ្ឋ»។
ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩នេះដែររដ្ឋបាលខេត្តកំពង់ស្ពឺបានផ្អាកនិងបិទខ្ទប់ទីតាំងមួយចំនួនជាបណ្តោះអាសន្នក្នុងនោះរួមមានផ្អាកជាបណ្តោះអាសន្នក្រុមខ្លះ នៃក្រុមហ៊ុន វ៉ា សាន់ (WAH SUN HK FACTORY Co.Ltd) ស្ថិតនៅក្នុងភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បិទខ្ទប់ជាបណ្ដោះអាសន្ន នៃផ្នែកភូមិពង្រ និងផ្នែកខ្លះ នៃភូមិសំបូរ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងការផ្អាកជាបណ្តោះអាសន្ន ឱសថស្ថានរង(ក)សុមនា ស្ថិតនៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដោយសារទីតាំងទាំងនេះមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩។
លោក វេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ឧសភានេះថា គិតត្រឹមព្រឹកថ្ងៃទី១៥ ឧសភា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺមានអ្នកឆ្លងជំងឺកូវីដ ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈសរុបចំនួន១៩១នាក់និងស្លាប់បាត់បង់ជីវិតចំនួន៧នាក់។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៩១នាក់ នោះមានអ្នកជាសះស្បើយចំនួន១៥នាក់អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១៦៣នាក់ផ្ទេរទៅព្យាបាលនៅភ្នំពេញចំនួន៦នាក់និងមានអ្នកកំពង់ធ្វើចត្តាឡីស័កសរុបចំនួន១២២៦នាក់ ក្នុងនោះបានយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ ១៩ចំនួន២២៥ នាក់ផងដែរ៕
ដោយ ៖ សំអឿន



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត