កីឡា
ស្វែងយល់ពីអតីតកីឡាករជម្រើសជាតិជប៉ុន Naotake Hanyu ដែលក្លឹបអង្គរថាយហ្គឺរ តែងតាំងជាទីប្រឹក្សារបស់ក្លឹប
ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ (Angkor Tiger FC) សមាជិកលីគកំពូលកម្ពុជា Metfone Cambodian League បានប្រកាសតែងតាំងលោក Naotake Hanyu អតីតកីឡាករបាល់ទាត់ជម្រើសជាតិប្រទេសជប៉ុន ជាទីប្រឹក្សាក្លឹបចាប់ពីឆ្នាំ២០២១ តទៅ កាលពីពេលថ្មីៗ ខណៈតួនាទីនេះ លោកនឹងជួយជ្រោមជ្រែងក្លឹបលើការផ្ដល់យោបល់ផ្នែកបច្ចេកទេស ស្វែងរកកីឡាករ និងជួយផ្សព្វផ្សាយពីក្លឹបដល់អ្នកគាំទ្រនៅប្រទេសជប៉ុន។

លោក Yusuke Shinoda អ្នកចាត់ការក្លឹបអង្គរថាយហ្គឺរ បញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្រោយ តែងតាំងក្បាលម៉ាស៊ីន ថ្មីនេះថា៖«គាត់ (Naotake Hanyu) នឹងជួយយើងលើការស្វែងរកកីឡាករ និងផ្ដល់ប្រឹក្សាលើបច្ចេកទេស ព្រមទាំងជួយផ្សព្វផ្សាយពីក្លឹបឲ្យគេស្គាល់កាន់តែច្រើននៅជប៉ុន។ គាត់ជាអតីតកីឡាករជម្រើសជាតិជប៉ុន និងធ្លាប់លេងជាមួយលោក Aki (ប្រធានក្លឹបអង្គរថាយហ្គឺរ បច្ចុប្បន្ន) កាលនៅជាសិស្សវិទ្យាល័យ។ សម្រាប់ខ្ញុំ ខ្ញុំពិតជាសប្បាយចិត្តដែលបានការរួមចំណែកពីគាត់ ដើម្បីអភិវឌ្ឍបាល់ទាត់នៅក្លឹបអង្គរថាយហ្គឺរ និងបាល់ទាត់កម្ពុជាទាំងមូល។ គាត់មានចំណេះដឹងច្រើនទាំងកីឡាករ និងគ្រូ ហើយក៏មានបណ្ដាញច្រើននៅជប៉ុន។ យើងសង្ឃឹមថា នឹងអាចកសាងអនាគតកាន់តែប្រសើរ ក្នុងការសហការជាមួយគាត់»។

ចំពោះលោក Naotake Hanyu មានវ័យ៤០ ឆ្នាំហើយ ដោយលោកធ្លាប់បានហ្វឹកហាត់ក្នុងក្រុមវិទ្យាល័យ Yachiyo High School ចន្លោះឆ្នាំ១៩៩៥ ដល់១៩៩៧ ហើយចាប់ពីឆ្នាំ១៩៩៨ ដល់២០០១ លោកបានចូលរួមក្នុងក្រុមសាកលវិទ្យាល័យ University of Tsukuba។ ក្នុងនាមជាខ្សែបម្រើបុរសកម្ពស់ ១,៦៧ម៉ែត្រ រូបនេះបានចុះកិច្ចសន្យាជាកីឡាករអាជីពចាប់ពីឆ្នាំ២០០២ ជាមួយក្រុម JEF United Ichihara កាលនោះជាសមាជិកលីគកំពូលជប៉ុន (J League) រហូតដល់ឆ្នាំ២០០៤។
ចាប់ពីឆ្នាំ២០១៥ ដល់២០១៧ រូបគេបានផ្ទេរទៅចូលរួមជាមួយក្រុមJEF United Chiba ដែលជាសមាជិកលីគកំពូលជប៉ុន នៅគ្រានោះ។ អំឡុងពេលចូលរួមក្រុមJEF United Chiba រូបគេក៏ជាផ្នែកមួយជួយក្រុមលើកពាន J.League Cup ឆ្នាំជាប់គ្នា គឺឆ្នាំ២០១៥ និង២០១៦ ផងដែរ។ ក្រោយមកចន្លោះឆ្នាំ២០០៨ ដល់២០១២ គេបានផ្ទេរទៅចូលរួមជាមួយក្រុម FC Tokyo ជាសមាជិកពានលីគកំពូលជប៉ុនដូចគ្នា។ នៅទីក្រុងតូក្យូ Naotake Hanyu បានជួយក្រុមឈ្នះជើងពាន Wmperor’s Cup 2011 ពានរង្វាន់ J.League Cup 2009 និងពាន J2 League 2011 ក្រោយក្រុមធ្លាក់ទៅលេងនៅពានលីគលំដាប់ទី២ នៅឆ្នាំ២០១១ នោះ។ នៅឆ្នាំ២០១៣ រូបគេបានទៅចូលរួមក្រុម Ventforet Kofu ម្តង ហើយក៏ត្រឡប់ទៅចូលរួមជាមួយក្រុម FC Tokyo វិញពីឆ្នាំ២០១៤ ដល់២០១៦ ហើយចុងក្រោយនៅឆ្នាំ២០១៧ រូបគេបានត្រឡប់ទៅបញ្ចប់អាជីពបាល់ទាត់វិញនៅក្រុមJEF United Chiba វិញគ្រា ដែលក្រុមធ្លាក់ទៅលេងនៅពានរង្វាន់លីគលំដាប់ទី២ J2 League ហើយក៏សម្រេចព្យួរស្បែកជើងតែម្តង ក្រោយបង្ហាញខ្លួនសរុបបាន៣៨៩ប្រកួត ព្រមទាំងទាត់បាល់បញ្ចូលទីបាន៣៤គ្រាប់។

ងាកមកកៅអីក្នុងក្រុមជម្រើសជាតិវិញ Naotake Hanyu ធ្លាប់បានកោះហៅចូលក្រុមជម្រើសជាតិបានចំនួន១៧ លើកនៅចន្លោះឆ្នាំ២០០៦ ដល់២០០៨ ហើយលោកក៏ជាផ្នែកមួយជួយក្រុមជម្រើសជាតិជប៉ុន ក្នុងបេសកកម្មប្រកួតជម្រុះពានជើងឯកទ្វីបអាស៊ី 2007 AFC Asian Cup qualification ក្នុងឆ្នាំ២០០៦ និងជួយក្រុមឈរចំណាត់ថ្នាក់លេខ៤ ក្នុងពានជើងឯកទ្វីបអាស៊ី2007 AFC Asian Cup ដែលប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម សហការគ្នាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០១៧៕
អត្ថបទ៖ ម៉េង ហួរ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ