Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីអាមេរិក ចេញមុខឲ្យក្រុមហាម៉ាសឈប់បាញ់គ្រាប់រ៉ុកកែត ហើយការពារអ៊ីស្រាអែលក្នុងការបាញ់តបតទៅវិញ

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក Joe Biden បានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ក្រុមឥស្លាមជ្រុលនិយមហាម៉ាស ដើម្បីបញ្ឈប់ការបាញ់រ៉ុកកែតចូលទឹកដីអ៊ីស្រាអែល នៅក្នុងការហៅទូរស័ព្ទលើកដំបូងរបស់លោក ចាប់តាំងពីបានចូលកាន់តំណែងជាប្រធានាធិបតី ទៅកាន់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ។

ប្រធានាធិបតីអាមេរិក និងប៉ាឡេស្ទីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍មួយដែលចេញដោយសេតវិមានកាលពីថ្ងៃសៅរ៍បាននិយាយថា មេដឹកនាំទាំងពីរបានចែករំលែកក្តីបារម្ភដែលថា ជនស៊ីវិលស្លូតត្រង់រួមទាំងកុមារផងបានបាត់បង់ជីវិតគួរឲ្យសោកសៅ ចំពេលមានអំពើហិង្សាដែលកំពុងកើតមាន ។

នៅថ្ងៃដដែលនោះលោក Biden ក៏បានពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu តាមទូរស័ព្ទផងដែរ ។

សេចក្តីថ្លែងការណ៍មួយទៀតរបស់សេតវិមាននិយាយថា លោក Biden បានថ្កោលទោសចំពោះការវាយប្រហារដោយឥតរើសមុខប្រឆាំងនឹងអ៊ីស្រាអែល និងបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងខ្លាំងរបស់លោកចំពោះសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួនប្រឆាំងនឹងការវាយប្រហារដោយគ្រាប់រ៉ុកកែតពីក្រុមហាម៉ាស ។

ចំពេលមានជម្លោះកាន់តែកើនឡើង សហរដ្ឋអាមេរិកបានបញ្ជូនមន្រ្តីជាន់ខ្ពស់មួយរូបទៅកាន់តំបន់នេះដើម្បីពិគ្រោះយោបល់ជាមួយបណ្តាប្រទេសក្នុងតំបន់រួមមានអេហ្ស៊ីប និងហ្ស៊កដានី ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ក្ដៅៗ អ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើលំនៅដ្ឋានមេក្រុមហាម៉ាស ក្រោយព្រមានថាគ្មានផ្លូវរត់រួច

ចុចអាន ៖ លេងមែនទែនហើយ! នាយករដ្ឋមន្ត្រី អ៊ីស្រាអែល ថា ការវាយប្រហារទៅលើតំបន់ហ្គាហ្សា មិនទាន់ចប់ទេ ហើយមេដឹកនាំក្រុមហាម៉ាសគ្មានផ្លូវគេចរួចឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម