កូវីដ-១៩
អាជ្ញាធរស្រុកអង្គស្នួលព្រមានចាត់វិធានការតាមច្បាប់ចំពោះកម្មកររោងចក្រ៤នាក់ឆ្លងកូវីដ ១៩មិនព្រមចូលខ្លួនមកព្យាបាល
អាជ្ញាធរស្រុកអង្គស្នួលបានប្រកាសឲ្យកម្មកររោងចក្រ៤នាក់ឆ្លងជំងឺកូវីដ ១៩ចូលខ្លួនមកព្យាបាលជាបន្ទាន់ដើម្បីជៀសវាងការដាក់ទោសទណ្ឌទៅតាមផ្លូវច្បាប់។
នេះជាលើកទី៣ហើយ ដែលអាជ្ញាធរស្រុកអង្គស្រួលបានប្រកាសឲ្យកម្មករឆ្លងជំងឺកូវីដ១៩ ចូលខ្លួនមកព្យាបាលជំងឺខណៈលើកទី១ប្រកាសកាលពីថ្ងៃទី១០ឧសភា ឆ្នាំ២០២១ ឲ្យកម្មករកម្មការិនីចំនួន២៩នាក់ដែលមានផ្ទុកជំងឺកូវីដ១៩ ចូលខ្លួនមកព្យាបាលដោយរកឃើញ២០នាក់។នៅសល់៩នាក់ទៀតប្រកាសលើកទី២នៅថ្ងៃទី១៤ ឧសភា ដោយរកឃើញ៥នាក់ទៀតនិងនៅសល់៤នាក់ទៀតប្រកាសលើកទី៣នៅថ្ងៃទី១៦ខែឧសភានេះ។
លោក ឆៃ បូណា ប្រធានក្រុមស្រាវជ្រាវអ្នកជំងឺកូវីដ ១៩នៅស្រុងអង្គស្នួលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៦ឧសភានេះថា គិតត្រឹមថ្ងៃទី១៦ឧសភានេះ មានកម្មកររោងចក្រចំនួន៤នាក់ទៀតដែលបានឆ្លងជំងឺកូវីដ១៩ នៅមិនទាន់ចូលខ្លួនមកព្យាបាលជំងឺនៅឡើយទេ បន្ទាប់ពីអាជ្ញាធរបានរកឃើញមានវិជ្ជមានកូវីដ ១៩ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១០ខែឧសភាឆ្នាំ២០២១កន្លងទៅ។
លោកបានបន្តថាកម្មករចំនួន៤នាក់នោះ រួមមានទី១ឈ្មោះប៊ុតចន្ថារ៉ាភេទប្រុសបម្រើការងារនៅរោងចក្រងូលីវែល ទី២.ឈ្មោះលីសុខនីមភេទស្រីបម្រើការងារនៅរោងចក្ររីជែនទី៣ឈ្មោះសួនប៊ុនសនភេទប្រុសធ្វើការនៅរោងចក្ររីជែននិងទី៤ឈ្មោះផេនគឹមស៊ាងភេទស្រីធ្វើការនៅរោងចក្រម៉ាស្ទ័រ&ហ្វ្រែង។

លោកបានបន្តទៀតថា យើងបានព្យាយាមទាក់ទង គ្រប់មធ្យោបាយទៅពួកគេទាំងនោះហើយតែពុំអាចទាក់ទងបានដោយសារពួកគាត់មិនបានផ្តល់នូវព័ត៌មានច្បាស់លាស់លើទម្រង់ពាក្យស្នើសុំធ្វើពិសោធន៍រកមេរោគជំងឺកូវីដ១៩ ដូចជាលេខទូរស័ព្ទទំនាក់ទំនង និងអាស័យដ្ឋានពិតប្រាកដ ព្រមទាំងហៅទូរស័ព្ទជួបហើយតែមិនសហការ។
លោកបានបន្ថែមថា «កម្មករទាំង៤នាក់ហ្នឹងអតមានទិន្នន័យទេមានឈ្មោះតែអត់មានលេខទូរសព្ទនិងកន្លែងស្នាក់នៅពេលក្រុមការងារសួរទៅខាងរោងចក្រគេថាអត់ដឹងដែរ។អីចឹងមានតែឆែកឈ្មោះតាមរយៈបញ្ជីឈ្មោះគ.ជ.បទេ»។
លោក ឆៃ បូណា បានបញ្ជាក់ថាក្រុមការងារនឹងបន្តស្រាវជ្រាវរកអ្នកទាំង៤នេះដើម្បីយកមកព្យាបាលព្រោះថា ចាប់តាំងពីពួកគេឆ្លងមករហូតមកដល់ឥឡូវនេះមានរយៈពេលយូរថ្ងៃដែរហើយ។
លោកបានធ្វើការអំពាវនានដល់សាច់ញាតិ ឬអ្នកដែលបានស្គាល់អ្នកជំងឺទាំង៤នាក់ខាងលើសូមជួយជូនដំណឹងដល់ពួកគាត់ ដើម្បីទទួលការព្យាបាល ហើយអ្នកដែលសង្ស័យជាប់ពាក់ព័ន្ធ ត្រូវដាក់ខ្លួនដាច់ដោយឡែកពីអ្នកដទៃចំនួន១៤ថ្ងៃខណៈរហូតមកដល់ពេលនេះនៅស្រុកអង្គស្នួលមានអ្នកឆ្លងជំងឺកូវីដ១៩ប្រមាណជាង១ពាន់នាក់ហើយ។
អាជ្ញាធរស្រុកអង្គស្នួលនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានចំពោះបុគ្គលដែលមានឈ្មោះខាងលើមិនព្រមចូលខ្លួននិងគេចវេសមិនទទួលការព្យាបាលជំងឺកូវីដ១៩ឱ្យបានទាន់ពេលវេលា។

យោងតាមច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានកំណត់ថា ចំពោះបុគ្គលណាអ្នកគេច វេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាលត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល និងត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំកាលបើអំពើខាងលើនេះ បានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ។
ដោយឡែក បើបុគ្គលណាអ្នកគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងចត្តាឡីស័ក ត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ១០លានរៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ៕
ដោយ ៖ សំអឿន


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?