កីឡា
NOCCរៀបចំកម្មវិធីកីឡាដើម្បីទាំងអស់គ្នាក្រោមប្រធានបទ “ប្រជាជនម្នាក់លេងកីឡាមួយមុន”នៅខេត្តកំពង់ធំ
ភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ បានរៀបចំកម្មវិធីកីឡាដើម្បីទាំងអស់ គ្នា ២០២០ (Sport for All 2020)ក្រោមប្រធា នបទ “ប្រជាជនម្នាក់លេងកីឡាមួយមុន” នៅសាលាបឋមសិក្សាបណ្តុះវិជ្ជា ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
កម្មវិធីដឹកនាំដោយលោក ញ៉ាន សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ លោក តុប បញ្ញា ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោង និងជាតិ លោក ប៊ុយ សុភ័ណ្ឌ អនុប្រធាននាយកគ្រប់គ្រងគម្រោងរបស់គណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជា។
លោក ញ៉ាន សុខវិសាលបាននិយាយថា កីឡាដើម្បីទាំងអស់គ្នាយើងបានរៀបចំកីឡាជាច្រើនមុខសម្រាប់អ្នកចូលរួមដូចជាទាត់បាល់ ១១ ម៉ែត្រ ចងជើងដើរប្រណាំងជាក្រុម ឆ្លើយសំណួរពីគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយការម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ឆ្នាំ ២០២៣ និងលេងឆ្លងកាត់កងអូឡាំពិក។
លំហាត់ប្រាណបែបអេរ៉ូបិក រត់ប្រណាំងជុំវិញតារាងបាល់ទាត់ ប្រកួតបាល់ទាត់ ប្រកួតបាល់ទះ ជិះកង់កម្សាន្តជុំវិញភូមិផ្សព្វផ្សាយវិធានការការ ពារកូវីដ១៩ បង្វិលកងរត់ជាក្រុម ល្បែងអប់រំសាមគ្គីជាក្រុម សកម្មភាពសម្អាតបរិស្ថានជុំវិញសាលារៀន។
លោក តុប បញ្ញា ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោងបាននិយាយថា គោលបំណងនៃកម្មវីធីកី ឡាដើម្បីទាំងអស់គ្នារួមមានបំផុសការចូលរួមលេងកីឡាស្របតាមគុណតម្លៃនៃចលនាអូឡាំ ពិក និងផ្សព្វផ្សាយយុទ្ធនាការ “ប្រជាជនម្នាក់លេងកីឡាមួយមុខ” ឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ឆ្នាំ ២០២៣ ៕
ដោយ ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ