សុខភាព
ម្ដាយៗបំបៅដោះកូន អាចញ៉ាំថ្នាំ Gluta ឲ្យស្បែកសបានអត់?
ម៉ាក់ៗ ដែលទើបតែសម្រាលកូនរួច ឬម៉ាក់ៗដែលកំពុងបំបៅដោះកូនមួយចំនួន បារម្ភខ្លាំងរឿងខ្លាចលែងស្អាត សម្បុរមិនសដូចមុន។ មានម៉ាក់ៗខ្លះប្រើផលិតផលប៉ះពាល់ដល់ស្បែក ឬសុខភាព ដូចជា លាបឡេលាយ ញ៉ាំថ្នាំ ឬម្សៅធ្វើឲ្យស្រកគីឡូ ស្បែកឆាប់សក៏មាន។
ទាក់ទងនឹងរឿងលេបថ្នាំពពួក Gluta ជួយធ្វើឲ្យស្បែកសពីខាងក្នុងពេលកំពុងបំបៅដោះកូននេះ លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរសម្រាកព្យាបាល និងសម្ភព មាតា បានណែនាំឲ្យដឹងថា ក្នុងអំឡុងពេលពពោះ សម្រាលកូនរួច និងពេលកូននៅបៅដោះនៅឡើយនោះ ម៉ាក់ៗទាំងអស់មិនត្រូវប្រើផលិតផលថ្នាំផ្តេសផ្តាសដែលគ្មានការណែនាំឲ្យប្រើពីអ្នកជំនាញឡើយ។
ដូចគ្នានេះដែរ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនសែនសុខ ក៏បានឲ្យដឹងដែរថា ចំពោះរឿងប្រើថ្នាំ Gluta ធ្វើឲ្យស្បែកសនេះ នៅមិនទាន់មានការសិក្សាច្បាស់លាស់នៅឡើយទេ ហើយក៏មិនប្រាកដដែរថា វាមានសុវត្ថិភាពចំពោះសុខភាព ដូចនេះយកល្អ បើអាចមិនគួរប្រើថ្នាំផ្តេសផ្តាសដែលគ្មានការបញ្ជាក់ច្បាស់លាស់ឡើយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មុនពេលហ៊ានចាក់ឬលេប Gluta បានដឹងពីការពិតគួរព្រឺខ្លាចនេះឬនៅ?
ចុចអាន៖ ចង់កែសម្ផស្សដោយប្រើថ្នាំ Botox ត្រូវដឹងពីថ្នាំនេះឲ្យច្បាស់សិន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ